ជីវិតកម្សាន្ដ
ផ្ទុះការវែកញែក ក្រោយឃើញបវរកញ្ញាថៃ Engfa យកជើងជាន់ស្បៃ ភឹម ស្រីនោ
អ្នកគាំទ្រ និងអ្នកនិយមតាមដានវិស័យបវរកញ្ញាកម្ពុជាបានបង្ហាញការហួសចិត្ត និងផ្ទុះការវែកញែកបន្ទាប់ពីឃើញការចែករំលែកវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុកនូវសកម្មភាពដែលបវរកញ្ញាថៃ Engfa Waraha យកជើងជាន់ស្បៃកញ្ញា ភឹម ស្រីនោ បវរកញ្ញាកម្ពុជា។

សកម្មភាពនេះត្រូវបានគេដឹងថាកើតឡើងអំឡុងពេលជំនួបលើឆាកប្រកួតផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Miss Grand Saraburi 2024 កាលពីថ្មីៗកន្លងទៅ។ ក្រោយមានការចែករំលែកវីដេអូនោះមានការរិះគន់ Eng fa ថានាងហាក់មានចេតនាមើលងាយចំពោះបវរកញ្ញាកម្ពុជា កញ្ញា ភឹម ស្រីនោ ខណៈខ្លះទៀតយល់ថា ទង្វើនេះបង្ហាញឲ្យឃើញពីភាពខ្វះសីលធម៌ជាដើម ។ប៉ុន្តែមួយចំនួនទៀតយល់ថាមិនមែនកំហុសមកពី Engfaទេគឺកំហុសមកពីខាងកម្ពុជាយើង។
មានការបញ្ចេញទស្សនៈថាគិតថា «បើគាត់យកដៃកាន់ស្បៃប្រហែលល្អជាងព្រោះ ស្បៃមិនឆ្ងាយពីដៃគាត់ទេមិនបន្ទោសអ្នកណាទេមានទៅ មានមក Engfaយកជើងគៀចេញតែជាប់នឹងកែងស្បែកជើងកំហុសមកពីយើង មើលទៅដូចគាត់វាសស្បៃចេញតែចៃដន់ជាប់កែងស្បែកជើង គេចង់គៀសស្បៃចេញទេមិនមែនចង់ជាន់ទេ»។

បើទោះបីជាយ៉ាង ក៏មានមតិរបស់អ្នកគាំទ្រមួយចំនួនទៀតយល់ថានេះអាចជារឿងដែលកើតឡើងដោយអចេតនា ខណៈបវរកញ្ញាថៃ និងខ្មែរសុទ្ធតែបង្ហាញការរាប់អានគ្នាក្នុងនាមអ្នកស្រលាញវិស័យមួយនេះដូចគ្នាផងនោះ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម៦ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ


