ជីវិតកម្សាន្ដ
ភឹម ស្រីនោ ៖ ក្នុងនាមជាកូនខ្មែរពិតជាមានមោទនភាពបំផុត ក្នុងការបង្ហាញអ្វីជារបស់កម្ពុជា
ម្ចាស់មកុដ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ បានបង្ហាញអារម្មណ៍ដ៏រំភើប និងមោទនភាពដែលបានកើតនៅលើទឹកដីកម្ពុជា ហើយមិនតែប៉ុណ្ណោះ ស្រីនោ ក៏បានបង្ហាញខ្លួនក្នុងការចូលរួមផ្សព្វផ្សាយឲ្យពិភពលោកកាន់តែស្គាល់អំពីប្រាសាទដ៏អស្ចារ្យរបស់កម្ពុជាផងដែរ។

បើតាមការបង្ហោះភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកនៅលើផេកផ្លូវការ Miss Grand Cambodia បានបញ្ជាក់ថា «អបអរសាទររមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះ កេរ្តិ៍ដែលបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូនាកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌ ពិភពលោក លើកទី៤៥ នៅរាជធានីរីយ៉ាដប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣។
ប្រភពបន្តថា «ជាអតីតរាជធានីរបស់ ព្រះបាទជ័យវរ្មន័ទី៤ ក្នុងសតវត្សទី១០ ដែលមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ ។ មានរូបរាងជាពីរ៉ាមីតដោយមាន ៧ជាន់មានកម្ពស់ ៣៥ម៉ែត្រ។នៅក្នុងភូមិស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ចម្ងាយប្រមាណ ១២០គីឡូពីទីរួមខេត្តសៀមរាប និងចម្ងាយ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ»។


បវរកញ្ញា ភឹម ស្រីនោ និយាយទៀតថា អរគុណដែលយើងកើតមកជាកូនខ្មែរសូមចូលរួមសែរទាំងអស់គ្នា ឲ្យពិភពលោកកាន់តែស្គាល់ពីប្រាសាទដ៏អស្ចារ្យរបស់កម្ពុជា។ ស្ថាប័នMiss-grand Cambodia រួមជាមួយ miss-grand Cambodia 2023 ទោះជាមមាញឹកដើម្បីរៀបចំទៅប្រកួតលើឆាក អន្តរជាតិយ៉ាងណាក្តីមិនភ្លេចបង្ហាញពីវប្បធម៌នឹងលើកតម្កើងជាតិយើងឡើយ ខ្មែរស្រលាញ់ខ្មែរយើងមានមោទនភាពដែលបានកើតលើទឹកដីដ៏អស្ចារ្យមួយនេះកម្ពុជា។



ប្រាកដណាស់កញ្ញា ភឹម ស្រីនោ បន្ទាប់ពីទទួលជ័យជំនះនេះ គឺនាងត្រូវបំពេញកាតព្វកិច្ចដ៏សំខាន់មួយនាពេលខាងមុខនេះគឺ ក្លាយខ្លួនជាបវរកញ្ញាតំណាងឲ្យ ប្រទេសកម្ពុជាទៅចូលរួមលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Grand International 2023 ដែលប្រារព្ធឡើងនៅប្រទេសវៀតណាម ខណៈការប្រកួតនឹងចាប់ ផ្តើមនៅខែតុលាឆ្នាំ២០២៣ ខាងមុខនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


