ជីវិតកម្សាន្ដ
ទស្សនិកជនរិះគន់ Jisoo ក្រោយឃើញនាងតុបតែងខ្លួន មិនសមនឹងកិត្តិនាម
អ្នកលេងអ៊ីនធឺណិតកូរ៉េបានរិះគន់ Jisoo បន្ទាប់ពីសមាជិកក្រុម BLACKPINK រូបនេះ បានបង្ហាញរូបរាងចុងក្រោយរបស់នាងនៅក្នុងកម្មវិធី Paris Fashion Week ដ៏ធំរបស់ DIOR កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣។

រូបរាងរបស់ Jisoo គួរឲ្យភ្ញាក់ផ្អើលជាមួយនឹងភាពចម្លែករបស់នាង បន្ទាប់ពីសមាជិកក្រុមចម្រៀង BLACKPINK រូបនេះបានផាត់មុខខ្លាំងៗដូចមនុស្សចាស់ និងគូសភ្នែកខ្មៅដិត ជំនួសឲ្យរូបរាងស្រាលធម្មតារបស់នាងសព្វដង។
តាមរយៈរូបភាពប៉ុន្មានសន្លឹករបស់នាង បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតធ្វើការវិភាគនិងរិះគន់គ្មានសំចៃថា តើនេះមើលទៅ Jisoo មានចេតនាផ្លាស់ប្តូរស្ទីលដើម្បីអបអរឯករាជ្យរបស់នាង? បន្ទាប់ពីមានពាក្យចចាមអារ៉ាមថានាងសម្រេចចិត្តមិនបន្តកុងត្រាជាមួយ YG? ឬមួយនាងចង់តុបតែងខ្លួនបែបនេះយូរហើយ តែមិនហ៊ានដោយសារតែស្ថិតក្នុងកុងត្រា។
ទោះយ៉ាងណាក៏ដោយ ចំពោះការតុបតែងខ្លួបប្លែកថ្មីមិនធ្លាប់ឃើញពីមុនរបស់ Jisoo នៅតែជាមន្ទិលសង្ស័យអមនឹងការបញ្ជេញមតិព្រោងព្រាតពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក ស្របពេលដែលក្រុម BLACKPINK មិនទាន់ដាច់ស្រេចរឿងកុងត្រាជាមួយ YG នូវឡើយ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


