ជីវិតកម្សាន្ដ
តួ លី តាវហួ អន់ចិត្តនឹងអ្នកដឹកនាំរឿង ដែលមិនឱ្យលោកសម្ដែងតួអាក្រក់
ធ្លាប់មានបទពិសោធន៍សម្ដែងជាច្រើនឆ្នាំ និងរាប់សិបរឿងទៅហើយ នៅក្នុងជាអាជីពជាតារាសម្ដែង ប៉ុន្តែទស្សនិកជនពិតជាកម្របានទស្សនាភាពយន្តដែលតួ លី តាវហួ (Andy Lau) ដើរតួចិត្តអាក្រក់ណាស់ ហើយថ្មីៗនេះលោកបានចេញមុខលាតត្រដាងពីមូលហេតុដល់ប្រិយមិត្ត។

នៅក្នុងឱកាសចូលរួមកម្មវិធីបញ្ចាំងភាពយន្តថ្មីរឿង “Operation Moscow” ក្នុងទីក្រុងប៉េកាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែងជើងចាស់ Andy Lau បានចែករំលែកអារម្មណ៍ក្រៀមក្រំ និងការអាក់អន់ចិត្តរបស់ខ្លួនចំពោះការខកខានឱកាសមិនបានដើរតួអាក្រក់ នៅក្នុងខ្សែភាពយន្តរបស់លោកកន្លងមក។

កំពូលតារាវ័យ ៦២ឆ្នាំរូបនេះ បាននិយាយថា “គ្មានអ្នកដឹកនាំរឿងណាផ្តល់ឱ្យខ្ញុំនូវតួនាទីជាតួអាក្រក់ឡើយ ខ្ញុំក៏មិនដឹងថាហេតុអ្វីដែរ”។
លោកបានបន្ថែមថា ទោះបីធ្លាប់ដើរតួអាក្រក់ប៉ុន្មានរឿង តែរឿងទាំងនោះឆ្លុះបញ្ចាំងពីតួដែលចេះធ្វើអាក្រក់ដោយសារមូលហេតុផ្សេងៗដែលបង្ខំគេ។ សម្រាប់លោកចង់សម្ដែងជាតួអាក្រក់ផុតលេខ ហើយអាក្រក់ដោយគ្មានមូលហេតុអ្វីទាំងអស់។

កន្លងមក តារាសម្ដែងហុងកុងរូបនេះធ្លាប់បង្ហាញខ្លួនជាតួអាក្រក់ នៅក្នុងរឿង “Infernal Affairs” ឆ្នាំ២០០២ រឿង “Protege” ឆ្នាំ២០០៧ និងរឿង Shaolin ឆ្នាំ២០១១ ប៉ុន្តែតួអង្គទាំងនោះសុទ្ធតែមានហេតុផលគ្រប់គ្រាន់សម្រាប់ការក្លាយជាមនុស្សអាក្រក់។
ដោយឡែកចំពោះភាពយន្ត “Operation Moscow” គឺជាខ្សែភាពយន្តរៀបរាប់អំពីការប្លន់រថភ្លើង Sino-Russia ដ៏ល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ខណៈ លី តាវហួ សម្ដែងជាប្រធានក្រុមឧក្រិដ្ឋកម្មដែលរៀបចំផែនការប្លន់រថភ្លើង។ យ៉ាងណាមិញ តួនេះជាតួអាក្រក់ប្រភេទណា ទស្សនិកជនមិនទាន់ដឹងនៅឡើយ។
សូមទស្សនា Trailer ភាពយន្តរឿង Operation Moscow ខាងក្រោម!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិននឹកស្មាន អតីតតួ លី តាវហួ អត់ហូបបាយ ១០ឆ្នាំ ដើម្បីថែរក្សារាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


