ជីវិតកម្សាន្ដ
មិននឹកស្មាន អតីតតួ លី តាវហួ អត់ហូបបាយ ១០ឆ្នាំ ដើម្បីថែរក្សារាង
អតីតតួ លី តាវហួ លោក Andy Lau ជាសិល្បករដ៏មានប្រជាប្រិយមួយរូបនៅក្នុងឧស្សាហកម្មកម្សាន្តហុងកុង និងប្រទេសចិន។ លោកត្រូវបានទស្សនិកជនអាស៊ីស្គាល់យ៉ាងច្បាស់ ព្រមទាំងស្ងើចសរសើរចំពោះភាពប៉ិនប្រសប់ សមត្ថភាពសម្ដែង និងរូបសម្រស់ក្មេងជាងវ័យរបស់លោក។

ចែករំលែកនៅក្នុងកម្មវិធីទូរទស្សន៍មួយ លោក Andy Lau បាននិយាយថា ដើម្បីថែរក្សាវ័យ ក៏ដូចជារូបរាងឱ្យនៅមាំទាំដូចយុវវ័យ លោកតែងតែកំណត់របបអាហារដែលមានសុខភាពល្អ និងតឹងរ៉ឹងទៅលើការហាត់ប្រាណ។ បើនិយាយអំពីអាហារប្រចាំថ្ងៃ តារាវ័យ ៦១ឆ្នាំរូបនេះ បានបង្ហើបថា ជារឿយៗលោកចាប់ផ្តើមអាហារពេលព្រឹកជាមួយទឹកដោះគោជូរ និងគ្រាប់ធញ្ញជាតិផ្សេងៗ។

ប៉ុន្តែអ្វីដែលធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលចំពោះការថែរក្សារាងរបស់តួ លី តាវហួ រូបនេះ គឺលោកបានឈប់ញ៉ាំបាយអស់រយៈពេល ១០ឆ្នាំមកហើយ។ លោកប្រាប់ដោយត្រង់ថា ដើម្បីសម្រកទម្ងន់ លោកបានកាត់បាយចេញទាំងស្រុងពីក្នុងរបបអារហារប្រចាំថ្ងៃ តាំងពី ១០ឆ្នាំមុន មកទល់នឹងបច្ចុប្បន្ន។ ជំនួសឱ្យការញ៉ាំបាយ លី តាវហួ បន្ថែមសាច់មាន់ស្ងោរដែលមានកាឡូរីទាប បន្លែផ្តល់សុខភាពដូចជា ផ្សិត ត្រសក់ និងបន្លែឆៅមួយចំនួនទៀតនៅក្នុងរបបអាហារ។
ទោះបីត្រូវទទួលទានអាហារអស់ទាំងនេះសឹងរាល់ថ្ងៃ អស់រយៈពេលជាច្រើនឆ្នាំក្ដី ប៉ុន្តែ Andy Lau ប្រាប់ថា ខ្លួនមិនធុញទ្រាន់ឡើយ ព្រោះវាបានជួយឱ្យលោកស្រកទម្ងន់តាមបំណង ជាពិសេសជួយឱ្យការហ្វឹកហាត់យកសាច់ដុំទទួលបានជោគជ័យ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួ លី តាវហួរ ដោះអាវបង្អួតសាច់ដុំកង់ៗ ទស្សនិកជនសឹងមិនជឿថាអាយុ ៦១ ឆ្នាំ
ចុចអាន៖ ជីវិតក្រៅឆាក ៥ យ៉ាងរបស់តារាសម្ដែង Lee Min-ho ទស្សនិកជនប្រហែលមិនធ្លាប់ដឹង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


