ជីវិតកម្សាន្ដ
ក្រសួងវប្បធម៌ថៃ ឲ្យ Lisa កាន់តំណែងជាអ្នកដឹកនាំ Soft Power ក្នុងប្រទេស
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ថៃ បានបង្ហោះសារមួយថា Lisa សមាជិកក្រុម BLACKPINK នឹងកាន់តំណែងជាមនុស្សមានឥទ្ធិពលក្នុងវប្បធម៌ថៃនៃវិមាត្រ Soft Power ដែលបង្ហាញឲ្យឃើញនៅកម្រិតអន្តរជាតិ។
តាមរយៈទំព័រហ្វេសបុក Nine Entertainment បានរាយការណ៍កាលពីថ្ងៃទី២៩ ខែកញ្ញា ២០២៣ ដោយបញ្ចាក់ថា ក្រសួងវប្បធម៌កំពុងរៀបចំដើម្បីប្រគល់រង្វាន់កិត្តិយស Watthanakunathorn ដែលឲ្យនាងជាអ្នកដឹកនាំនៃជំនឿលើកកម្ពស់តម្លៃនៃវប្បធម៌ ត្រូវបានផ្តល់ឲ្យ Lisa Lalisa Manoban ដោយហេតុផលថា នាងគឺជាមនុស្សម្នាក់ដែលមានឥទ្ធិពលលើវប្បធម៌ថៃលើឆាកអន្តរជាតិ។ ការងាររបស់នាងក្នុងការផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ថៃ បានបង្ហាញឲ្យឃើញនៅលើឆាកអន្តរជាតិចាប់តាំងពីនាងបង្ហាញខ្លួនជាសិល្បករលំដាប់ពិភពលោក។ ជាមួយនឹងការតាំងចិត្ត វាបានក្លាយជានិន្នាការ និងទទួលបានប្រជាប្រិយភាពពីជុំវិញពិភពលោកផងដែរ។

ជាមួយនឹងថាមពលនៃជំនឿលើ Lisa នាងអាចផ្លាស់ប្តូរគំនិតរបស់ប្រជាជនថៃដោយប្រើថាមពលទន់ (Soft Power ) នាំយកតម្លៃនៃវប្បធម៌ដើម្បីបង្កើតផលិតផលនិងសេវាកម្មបន្ថែមទៀតដើម្បីបង្កើនតម្លៃសេដ្ឋកិច្ច ជំរុញទេសចរណ៍ និងសេវាកម្មវប្បធម៌ប្រកបដោយចីរភាពសម្រាប់សហគមន៍ និងប្រទេសជាតិ។
លើសពីនេះ Lisa ក៏បានបង្ហោះរូបភាពអាហារ និងបង្អែមថៃ តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន ដែលមានអ្នកតាមដានរាប់លាននាក់។ ធ្វើឲ្យផលិតផលជាច្រើនលក់ដាច់អស់ៗស្តុកក្នុងប្រទេសផងដែរ។
យ៉ាងណាមិញ នេះមិនមែនជារឿងចម្លែកនោះទេ ដែលទស្សនិកជនចាត់ទុកនាងជាតារាស្រីដែលមានឥទ្ធិពលខ្លាំងក្នុងវិស័យតន្ត្រី និងម៉ូដសំលៀកបំពាក់ និងមានអ្នកគាំទ្រខ្លាំងទាំងក្នុងនិងក្រៅប្រទេស។ ជាពិសេសនៅពេលដែលនាងត្រឡប់មកប្រទេសថៃវិញ ហើយមានដំណើរកម្សាន្ត ឬហូបអាហារណាមួយ តែងតែមានអ្នកធ្វើដំណើរនិងហូបចុកតាមគន្លងរបស់នាងរហូតអស់គ្មានសល់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយឃើញ Lisa បញ្ចេញឈុតរោលរាល ពេលសម្ដែងនៅប៉ារីស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


