ជីវិតកម្សាន្ដ
អាជ្ញាធរជាតិអប្សរា៖ ករណីថតភាពយន្ត ឬ ចម្រៀងនៅរមនីយដ្ឋានអង្គរចាំបាច់ត្រូវសុំការអនុញ្ញាតជាមុន
អាជ្ញាធរជាតិអប្សរាបានចេញមកបញ្ជាក់ជាថ្មីថ្មីថា ចំពោះករណីនៃកាផលិតភាពយន្តភាគតាមទូរទស្សន៍ ភាពយន្តឯកសារ ចម្រៀងកាយវិការ ចាំបាច់ត្រូវសុំការអនុញ្ញាតជាមុនសិន។ នេះបើយោងតាមការជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាកាលពីល្ងាចថ្ងៃទី០៤ខែតុលា។

អាជ្ញាធរជាតិអប្សរាលើកឡើងថា ដោយអនុលោមតាមអនុក្រឹត្យស្តីពីការគ្រប់គ្រង ឧស្សាហកម្មភាពយន្ត ការផលិតភាពយន្ត ភាពយន្តភាគតាមទូរទស្សន៍ ភាពយន្តឯកសារ ចម្រៀងកាយវិការ ចាំបាច់ត្រូវសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ទៀតថា «រាល់ការស្នើសុំផលិតករត្រូវភ្ជាប់ពាក្យស្នើសុំ និងអត្ថបទនិពន្ធរឿង (ភាពយន្ត) និងអត្ថបទចម្រៀង(ចម្រៀងកាយវិការ) ចំពោះការផ្តល់លិខិតអនុញ្ញាតនឹងផ្តល់ជូនរយៈពេល១៥ថ្ងៃ នៃថ្ងៃធ្វើការ (សម្រាប់ភាពយន្ត) និងរយៈពេល៥ថ្ងៃ (សម្រាប់ចម្រៀងកាយវិការ)»។

ប្រភពបានបន្តថា ពេលទទួលបានលិខិតអនុញ្ញាតផលិតករត្រូវយកលិខិតអនុញ្ញាតថតនោះជូនទៅអាជ្ញាធរជាតិអប្សរា(ករណីថតនៅក្នុងបរិវេណរមណីយដ្ឋានអង្គរ) ដោយបញ្ជាក់ពីទីកន្លែងដែលត្រូវថតពេលវេលាថត និងសមាសភាពក្រុមការងារដើម្បីអាជ្ញាធរជួយសម្របសម្រួល។

ម្យ៉ាងទៀតអាជ្ញាធរជាតិអប្សរាក៏ទើបបានចេញសេចក្តីជូនដំណឹងស្តីពីការថតរូបភាព ឬវីដេអូនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះដែរ។ ជាគោលការណ៍អាជ្ញាធរជាតិអប្សរាមិនហាមឃាត់ទេចំពោះការថតរូបភាព ឬវីដេអូសម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួនសម្រាប់គ្រួសារ សម្រាប់បង្ហោះតាម Facebook, TikTok ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ភាពអស្ចារ្យទៅលើស្នាដៃសិល្បៈ វិស្វកម្មសំណង់របស់ប្រាសាទ របស់បុព្វបុរសខ្មែរ ពោលគឺអាជ្ញារជាតិអប្សរាមិនដែលតម្រូវឱ្យគាត់ធ្វើការស្នើសុំទេ។
ដូច្នេះហើយអាជ្ញាធរជាតិអប្សរាសូមឲ្យម្ចាស់ផលិតករ ជាក្រុមហ៊ុន ឬឯកជនចូលរួមប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវខ្លឹមសារអនុក្រឹត្យ និងសេចក្តីជូនដំណឹងខាងលើ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


