ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ធ្វើការទល់ទ្រសង្គ្រោះប្រាសាទភ្នំក្រោម ដែលកំពុងទទួលរងហានិភ័យធ្ងន់ធ្ងរ
ក្រុមអភិរក្សនៃអាជ្ញាធរជាតិអប្សរា ធ្វើការទល់ទ្រសង្រ្គោះបន្ទាន់នៅតាមរចនាសម្ពន្ធមួយចំនួនរបស់ប្រាសាទភ្នំក្រោម ដោយទល់ទ្រតាមផ្នែកខ្លះ ដើម្បីការពារពីហានិភ័យនានាដែលអាចកើតមាន។

លោក រស់ វិសុទ្ធ មន្ត្រីផ្នែកអភិរក្សនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ថ្មីៗកន្លងទៅក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញអ្នកជំនាញការអាដហុក(ADHOC) នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ឱ្យទៅពិនិត្យមើលពីហានិភ័យរបស់ប្រាសាទភ្នំក្រោម ដើម្បីផ្តល់អនុសាសន៍ពីវិធានការ ថាតើត្រូវទប់ស្កាត់យ៉ាងណា កុំឱ្យប្រាសាទភ្នំក្រោម រងការខូចខាតជាបន្តទៅទៀត។
អ្នកជំនាញការអាដហុក ផ្តល់អនុសាសន៍ឱ្យរៀបចំធ្វើការទល់ទ្រ ដើម្បីសង្រ្គោះទើបក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានទល់ទ្រប្រាង្គទាំង៣ របស់ប្រាសាទភ្នំក្រោម តាមទីតាំងរចនាសម្ពន្ធណាដែលមានគ្រោះថ្នាក់ខ្លាំងជាបន្ទាន់ ហើយរៀបចំធ្វើដំបូលប្រក់តួប្រាង្គទាំង៣នោះ ដើម្បីការពារកុំឱ្យទឹកភ្លៀងជ្រាបចូលស្រទាប់ថ្ម ដែលអាចនាំឱ្យថ្មសឹករិចរិលខ្លាំងផង។

អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការថែរក្សា និងការពារប្រាសាទបុរាណ ដោយបានសម្រេចចិត្តធ្វើការទល់ទ្រសង្រ្គោះបន្ទាន់ ដើម្បីការពារជាយថាហេតុណាមួយ ឬអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរដែលទៅទស្សនា។
ប្រាសាទភ្នំក្រោម មានលក្ខណៈពិសេសជាងប្រាសាទផ្សេងៗ ដោយសារបុព្វបុរសខ្មែរ បានរៀបចំកសាងប្រាសាទនេះស្ទើរតែទាំងមូល គឺយកថ្មភក់រៀបធ្វើជាសាច់ថ្មបញ្ឈរ។ ដោយឆ្លងកាត់ជាច្រើនសតវត្សរ៍មកនេះ ថ្មទាំងអស់បានរងសំណើមពីមាត់បឹងទន្លេសាប រងកម្តៅថ្ងៃខ្លាំងនៅលើទីខ្ពស់ ហើយសត្វប្រចៀវក៏ជុះនោមអាចម៍ដាក់ ធ្វើឱ្យសាច់ថ្មមានការខូចខាតប្រេះជាស្រទាប់ៗហែកចេញពីគ្នា។ មួយវិញទៀត ក៏មានការរំខានពីមជ្ឈដ្ឋានមនុស្សមួយចំនួនផង បានធ្វើឱ្យប្រាសាទភ្នំក្រោមមានការខូចខាតធ្ងន់ធ្ងរជាងប្រាសាទដទៃនៅតំបន់អង្គរ៕



ដោយ៖ គឿនវេត
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


