ជីវិតកម្សាន្ដ
រ៉េត ស្រីនាថ ត្រូវជ្រើសរើសជា Miss Cosmo World Cambodia 2023 ទៅប្រកួតម៉ាឡេស៊ី
កញ្ញា រ៉េត ស្រីនាថ ដែលត្រូវជាប្អូនស្រីរបស់បង្កើតរបស់កញ្ញា រ៉េត សារីតា (MUC 2020 ) ត្រូវបានជ្រើសរើសក្លាយជា Miss Cosmo World Cambodia 2023 នឹងតំណាងឲ្យស្រ្តី នៃប្រទេសកម្ពុជា ចូលរួមការប្រកួត Miss Cosmo World 2023 នៅប្រទេសម៉ាឡេស៊ី។

កញ្ញា រ៉េច ស្រីនាថ កន្លងមកត្រូវបានគេដឹងថានាងក៏ធ្លាប់ប្រឡូកក្នុងវិស័យបវរកញ្ញា ដែលបានចូលរួមក្នុងការប្រកួត Miss Grand Cambodia 2017 កាល នោះកញ្ញា ស្រីនាង ទើបមានអាយុ ១៨ឆ្នាំប៉ុណ្ណោះ ជាលទ្ធផលក៏ទទួលបានជ័យលាភី Top ៦ ។ កញ្ញា រ៉េត ស្រីនាថ មិនត្រឹមតែមានរូបរាងស្អាតកម្ពស់ខ្ពស់ សម្បុរ ស្រអែមនោះទេ តែនិយាយពីចំណេះវិញគឺពេញខ្លួនមិនចាញ់បងស្រីឡើយ។
បច្ចុប្បន្នកញ្ញា រ៉េត ស្រីនាថ គឺមានអាយុ ២៦ឆ្នាំ កម្ពស់ ១,៦៧ម៉ែត្រ នឹងអាចនិយាយបានដល់ទៅ ៥ភាសា មានដូចជា, អង់គ្លេស ,បារាំង ,ចិន បាគីស្ថាន បូករួមជា មួយភាសាដើមកំណើតខ្មែរផងដែរ។


យ៉ាងណាមិញ ពាក់ព័ន្ធនឹងដំណឹងមួយនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាបង្ហាញការអបអរ ព្រោះរូបសម្រស់ និងសមត្ថភាពរបស់នាង ដោយគេរំពឹងថាអាចនឹងដណ្តើមបានតំណែងមួយក្នុងកម្មវិធីនេះ។



ទស្សនៈ របស់អ្នកគាំទ្របានលើឡើងថា អបអរសាទរ កញ្ញា រ៉េត ស្រីនាថ ដែលជាប្អូនស្រីរបស់ កញ្ញា រ៉េតសា រីតា MUC 2020 បានក្លាយជា Miss Cosmo World Cambodia 2023 congratulations (តិចមកុដលើកដំបូង)។ សូមជម្រាបដែរថាបើតាមគម្រោងកញ្ញា រ៉េត ស្រីនាថ នឹងត្រូវចាកចេញពីកម្ពុជាទៅប្រកួតនៅប្រទេសម៉ាឡេស៊ីនាខែវិច្ឆិកា ឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?