Connect with us

ជីវិតកម្សាន្ដ

Prang​ លើកដៃអង្វរឈប់ចោទនាងជាជនទី៣ ក្នុងរឿងបែកបាក់រវាង Jes និង​ Vill

បានផុស

នៅ

តារាស្រី Prang Kannarun នៅតែត្រូវបានទស្សនិកជនចំនួនចោទប្រកាន់ថា នាងជាជនទី៣ ក្នុងរឿងបែកបាក់ស្នេហារវាង Jes Jespipat និង Vill Wannarot។ ដោយទ្រាំនឹងការចោទប្រកាន់លែងបាន ពេលនេះនាងបានចេញមុខផ្ដល់បទសម្ភាសន៍​ស្នើសុំបញ្ឈប់កាចោទទៅលើនាងតទៅទៀត ត្បិតនាងមិនពាក់ព័ន្ធនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​កន្លងមក Jes និង Vill ធ្លាប់​ចេញ​មុខ​បដិសេធ​ថា​មិន​មាន​ពាក់ព័ន្ធ​នឹង​ Prang ប៉ុន្តែទស្សនិកជននៅតែមន្ទិលសង្ស័យ ​ហើយផ្លែផ្កាទៅកាន់ Prang រហូតធ្វើឱ្យនាងចេញមកសំពះអង្វរឱ្យឈប់ចោទប្រកាន់។

នៅក្នុងឱកាស​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់មួយ ​Prang និយាយថា រឿងកើតឡើងទាំងប៉ុន្មាន ជារឿងទំនាក់ទំនងរបស់មនុស្សពីរនាក់ ហើយទំនាក់ទំនងមានភាពផុយស្រួយឈានដល់ការបែកបាក់ ​អ្នក​ក្រៅ​​មិន​ពាក់ព័ន្ធ​ទេ។

តារាសម្ដែងរូបនេះ បន្ថែមថា ខ្លួន និង Jess គ្រាន់តែជាមិត្តរួមការងារដ៏ល្អប៉ុណ្ណោះ។ ចំណែកព័ត៌មានចោទនាងជាភាគីទីបី ​គឺជារឿង​យល់​ច្រឡំទាំងស្រុង។ ដោយឡែករូបភាពស្និទ្ធស្នាលរវាងនាង និង Jes គ្រាន់តែផ្សព្វផ្សាយភាពយន្តថ្មី ពុំទាក់ទងរឿងបេះដូងឡើយ។ ​Prang សង្ឃឹមថាពីពេលនាងបកស្រាយនេះតទៅ នឹងមិនមានពាក្យចចាមអារ៉ាមចោទនាងជាថាជនទី៣ទៀតនោះទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អតីតសិល្បករផលិតកម្ម YG បាត់ខ្លួនជាង ១០ឆ្នាំ មិនទាន់រកឃើញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម