ជីវិតកម្សាន្ដ
សាយ ប្រកាសរៀបចំព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ”
លោក អ៊ួន បឋម ហៅ សាយ ដែលជាតារាចម្រៀងOriginal Song បានប្រកាសថ្មីក្នុងការព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUNTAIN RUN” ដែលកម្មវិធីនេះរៀបចំឡើងនៅដើមខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ។

លោក សាយ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺដោយមានការចូលរួមសហការណ៍ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកែប ស្ថាប័នពាក់ព័ន្ធ និងដៃគូសហការដទៃទៀត ជាពិសេសក្រុមការងារក៏បានជ្រើសរើស និងទទួលបានការអនុញ្ញាតពីអាជ្ញាធរខេត្តទើបរៀបចំកម្មវិធីនេះនៅក្រុងកែបដោយនឹងធ្វើការចាប់ផ្ដើម និងបញ្ចប់ការរត់នៅទីតាំងរង្វង់មូលវិមានឯករាជ្យក្រុងកែបជាលើកដំបូង។

សាយ បន្តទៀតថា ក្រុមការងារ RUNWITH SAI នឹងរៀបចំព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUN TA IN RUN” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក សាយ បន្ថែមថា យើងនឹងធ្វើការបើកទទួលការចុះឈ្មោះចូលរួមរត់ជាសាធារណៈ (ជាតិ និងអន្តរជាតិ) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ រង់ចាំចុះឈ្មោះរត់ទាំងអស់គ្នាដើម្បីអបអរសាទរថ្ងៃដ៏គួរឱ្យចងចាំនេះ។ តារាចម្រៀងប្រុស Original Song លោក សាយ បច្ចុប្បន្នកត់សម្គាល់ឃើញថា លោកកាន់តែមានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងតាមរយ:ការងារសប្បុរសធម៌ជួយសង្គមនិងវិស័យសិល្ប:ជាដើម៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


