Connect with us

ជីវិតកម្សាន្ដ

អតីតតារាម៉ូដែល ចិន ម្នាក់ ខំដំឡើងទម្ងន់ផ្គាប់ចិត្តមិត្តប្រុស តែចុងក្រោយត្រូវគេសុំបែក ការងារក៏បាត់បង់

បានផុស

នៅ

អតីត​តារា​ម៉ូដែលចិន​ម្នាក់​ដើម្បីតែចង់ផ្គាប់ចិត្តមិត្តប្រុស ខំដំឡើងទម្ងន់បន្ថែម ៣៥ គីឡូក្រាមក្នុងរយៈពេលមួយខែ ប៉ុន្តែបែរជាត្រូវគេសុំបែកទៅវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតតារាម៉ូដែលនោះមានត្រកូល Zeng និងមិត្តប្រុសត្រកូល Wei ពួកគេជួបគ្នាពេលនាងមានទម្ងន់ប្រហែល ៥០ គីឡូក្រាមប៉ុណ្ណោះ ។

កាលពីខែមេសា ឆ្នាំ២០២២ លោក Wei បានប្រាប់ Zeng ថា រូបគេស្រលាញ់មនុស្សស្រីធាត់ៗ ហើយអតីតមិត្តស្រីរបស់គេទាំងអស់សុទ្ធតែលើសគីឡូបែបនេះ ។ ដូច្នេះរូបគេក៏សូមឲ្យនាងឡើងទម្ងន់ទៅ ៦៥ គីឡូក្រាម ឬ ៧៥ គីឡូក្រាមក៏បាន ហើយថែមទាំងនិយាយថា “ឲ្យនាងអាចញ៉ាំតាមតែចិត្តចង់” ។

បើតាម Zeng បានឲ្យដឹងថា លោក Wei សន្យាមិនទៅចោលនាងទេ ថែមទាំងចង់រៀបការជាមួយគ្នាទៀតផង បើឡើងទម្ងន់ជាងនេះ ។ ជាលទ្ធផល Zeng មិនត្រឹមតែបាត់បង់ការងារជាតារាម៉ូដែលប៉ុណ្ណោះទេ ហើយលោក Wei ថែមទាំងសុំនាងបែកទៀត ។

នៅខែសីហា ឆ្នាំ ២០២២ Wei និយាយតាម WeChat ថា “បងសង្ឃឹមថា អូនអាចរកបានមនុស្សប្រុសដែលរឹងមាំ ប៉ុន្តែបងមិនមែនជាម្នាក់នោះទេ” ។ ចំណែកឯហេតុផលដែលគាត់សុំបែកនាង គឺដោយសារចង់បានសេរីភាព ។

យោងតាមអ្នកជំនាញបានឲ្យដឹងថា ជាទូទៅមនុស្សអាចឡើងគីឡូបាន ៦.៨ គីឡូក្រាមប៉ុណ្ណោះ ក្នុងរយៈពេល ៦ ខែ ។ ដូច្នេះការឡើង ៣៥ គីឡូក្រាម ក្នុងរយៈពេល ១ ខែរបស់ Zeng ពិតជាគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ SCMP

ចុចអាន៖ បុរសចិនម្នាក់ត្រូវដុំដែក ១០០ គីឡូក្រាមសង្កត់ស្លាប់លើកៅអីហាត់ប្រាណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម