ជីវិតកម្សាន្ដ
អ្នកនិពន្ធ Emo ប្រកាសផលិតចម្រៀងដោយមិនគិតថ្លៃ ១ ឆ្នាំ ឲ្យផលិតកម្ម ស្រីអូន ជាការរំលែកទុក្ខ
ស្របពេលអ្នកលក់អនឡាញល្បីឈ្មោះសម្រស់ធម្មជាតិ អ្នកនាង ស្រីអូន កំពុងជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បន្ទាប់ពីស្វាមីលោកឧកញ៉ា ឈាង រ័ត្ន ទទួលមរណភាពកាលពីថ្មីៗនោះ ស្រាប់តែអ្នកនិពន្ធ Emo ប្រកាសផលិតចម្រៀងឲ្យផលិតកម្មស្រីអូន រយៈពេល ១ ឆ្នាំ ដោយមិនគិតថ្លៃ។

ការប្រកាសពីសំណាក់អ្នកនិពន្ធ និងជាតារាចម្រៀង Original Song លោក Emo នេះ ធ្វើឡើងបន្ទាប់ពី ពិធីបុណ្យគម្រប់ខួប ៧ ថ្ងៃ របស់សពលោកឧកញ៉ា ឈាង រ័ត្ន ទើបតែត្រូវបានបញ្ចប់កាលពីព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣។ លោក Emo បានប្រកាសនឹងផលិតចម្រៀងជូនផលិតកម្មរាម របស់អ្នកនាង ស្រីអូន ដោយឥតគិតថ្លៃក្នុងរយៈពេល ១ ឆ្នាំ ខណៈនាងកំពុងជួបទុក្ខធ្ងន់។

លោក Emo ប្រាប់ឲ្យដឹងថា «ខ្ញុំបាទ EMO សូមប្រកាសជួយផលិតបទចម្រៀងក្នុងផលិតកម្មបង Nuon Sunnary (ស្រីអូន) រយៈពេលមួយឆ្នាំពេញដោយគ្មានការគិតប្រាក់កម្រៃដើម្បីជួយគាត់ក្នុងគ្រាលំបាកមួយនេះ។ សូមបង និងក្រុមការងារ ជួយទំនាក់ទំនងមកកាន់លេខតេលេក្រាមរបស់ខ្ញុំ ០៨៦ ៤៧២ ០០៥»។

គេកត់សម្គាល់ឃើញថា ចាប់តាំងពីការស្លាប់របស់លោកឧកញ៉ា ឈាង រ័ត្ន កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ នៅតែមានការវែកញែកពីមហាជនជុំវិញករណីមួយនេះ។ ប៉ុន្តែបើយោងតាមរបាយការណ៍សមត្ថកិច្ចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ស្វាមីរបស់ ស្រីអូន សម្រស់ធម្មជាតិ គឺ លោកឧកញ៉ា ឈាង រ័ត្ន ពិតជាបានបញ្ចប់ជីវិតខ្លួនឯងមែន។

រឿងដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ថែមទៀតនោះ គឺពិធីបុណ្យសពគម្រប់ ៧ ថ្ងៃ របស់លោកឧកញ៉ា ឈាង រ័ត្ន បានរៀបចំធ្វើឡើង ២ ទីតាំងផ្សេងគ្នា ដោយមួយធ្វើឡើងនៅគេហដ្ឋានម្តាយលោកចំណុចផ្ទះលេខ ១៤២ ផ្លូវ R12 គម្រោងរ៉ូសវីលបុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែកមួយទៀតធ្វើឡើងនៅចំណុចវត្តវាលស្បូវ ដែលរៀបចំដោយអ្នកនាង ស្រីអូន ជាភរិយាឧកញ៉ា ឈាង រ័ត្ន៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


