ជីវិតកម្សាន្ដ
អ្នកនិពន្ធ សួន ពិសិដ្ឋ ប្រាប់មូលហេតុទុកសក់វែងរយៈពេល ២ ឆ្នាំ
កន្លងមកមានអ្នកគាំទ្រមួយចំនួនតែងលួចសួរដោយមានចម្ងល់ជុំវិញ អ្នកនិពន្ធល្បីឈ្មោះ សួន ពិសិដ្ឋ ទុកសក់វែងខុសពីធម្មតា។ ចម្លើយមិនត្រូវបានបញ្ជាក់ទេកាលពីកន្លងមក ប៉ុន្តែមកដល់ពេលនេះ ស្រាប់តែលោក សួន ពិសិដ្ឋ សម្រេចប្រាប់ពីមូលហេតុ។

លោក សួន ពិសិដ្ឋ បញ្ជាក់ថា បើគិតមកដល់ពេលឥឡូវសក់វែងនេះ គឺលោកត្រូវទុកក្នុងរយៈពេល ២ ឆ្នាំ មកហើយ។ ចំពោះមូលហេតុ ដោយសារតម្រូវតាមការចង់បានរបស់អ្នកដឹកនាំរឿងម្នាក់ដែលចង់ឲ្យលោកទុកដើម្បីក្លាយជាតួអង្គសម្តែងជាមនុស្សជំនាន់ដើមនាសម័យអង្គរ។ លោកថា «សក់វែងនេះ ខ្ញុំត្រូវទុកក្នុងរយៈពេល ២ ឆ្នាំ ដើម្បីថតភាពយន្តនៅក្នុងអំឡុងពេលថតខ្សែភាពយន្តនេះ»។

អ្នកនិពន្ធរូបនេះនិយាយថា «នេះជាមូលហេតុដែលខ្ញុំទុកសក់វែងជាថ្មីម្ដងទៀត គឺដោយសារតម្រូវក្លាយខ្លួនវិលត្រឡប់ពេលវេលាជាមនុស្សជំនាន់ដើមនាសម័យអង្គរ តម្រូវសក់វែង និងបួងសក់ឡើង និងតម្រូវជាតួអង្គធំមួយនៅក្នុងវណ្ណកម្ម នៃខ្សែភាពយន្ដភាគខ្នាតធំគឺរឿង “អប្សរាមហាអង្គរ” ដែលជាស្នាដៃដឹកនាំរឿងដឹកនាំសម្ដែងដោយលោកគ្រូ ហ្វៃ សំអាង និងជាស្នាដៃតែងនិពន្ធរឿងដោយលោកគ្រូ ហ្វៃ សំអាង និងលោកគ្រូ យូ សុភា»។

ជាមួយនេះ លោក សួន ពិសិដ្ឋ ក៏បានអរគុណមហាជនដែលតែងតែគាំទ្រដល់លោក មិនថាក្នុងវិស័យតន្ត្រីចម្រៀង វិស័យភាពយន្ត វិស័យពាណិជ្ជកម្ម ឬ ក៏ការចែករំលែកនូវចំណេះដឹងផ្នត់គំនិតទស្សនៈ និងបទពិសោធន៍ជីវិត។

គួរជម្រាបថា ចាប់ប្រឡូកវិស័យសិល្បៈរយៈពេលយូរឆ្នាំមកនេះ អ្នកនិពន្ធល្បីឈ្មោះលោក សួន ពិសិដ្ឋ បានសាងស្នាដៃជាច្រើនតាមរយៈការនិពន្ធបទចម្រៀងល្បី និងពីរោះៗ សម្រាប់អ្នកសិល្បៈច្រើនដួង។ កាន់តែពិសេសថែមទាំងនោះ លោក សួន ពិសិដ្ឋ ក៏មានទេពកោសល្យផ្នែកសម្តែងទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


