ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី រម្លឹករឿង ១ ឆ្នាំមុន បានសាងប្រវត្តិសាស្ត្រសម្រាប់ខ្លួនឯងលើឆាកអន្តរជាតិ
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់មកុដ Miss Grand Cambodia២០២២ រម្លឹកនូវអនុស្សាវរីយ៍កាលពីកំឡុងពេលមួយឆ្នាំមុន ខណៈនាងចាត់ទុកថាជាពេលវេលាដែលបានសាងប្រវត្តិសាស្ត្រសម្រាប់ខ្លួនឯងផ្ទាល់ និងប្រជាជនកម្ពុជាផងដែរ។

អនុស្សាវរីយ៍ដែលត្រូវបានស្រីស្អាត វត្តីសារ៉ាវឌ្ឍី ចាត់ទុកជារឿងប្រវត្តិសាស្ត្រនោះ គឺការចេញទៅប្រកួតលើឆាកអន្តរជាតិតំណាងឲ្យប្រទេសកម្ពុជា។ ក្នុងនោះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថា «រយៈពេលមួយឆ្នាំ វាពិតជាដើរលឿនណាស់ ថ្ងៃនេះឆ្នាំមុន ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់នាងខ្ញុំ ប្រែពីមនុស្សធម្មតាម្នាក់ ដែល No name ក្លាយជាមនុស្សរបស់មហាជនជាច្រើននាក់»។

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ថា «វាក៏ជាថ្ងៃដែលនាងខ្ញុំបានកាន់ទង់ជាតិកម្ពុជាឈរដោយមោទនភាពលើឆាកអន្តរជាតិ រួមជាមួយនឹងCAMBODIA តំណាងឲ្យប្រទេស និងប្រជាជនរបស់នាងខ្ញុំ»។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និយាយបន្ថែមថា ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ មួយឆ្នាំកន្លងទៅហើយ ក៏ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជាទាំងមូល ក៏ជាថ្ងៃដ៏អស្ចារ្យសម្រាប់នាង និងអ្នកគាំទ្រនាងផងដែរ ដែលប្រទេសកម្ពុជាទទួលនូវតំណែងលំដាប់រងទី ៥ នៅក្នុងកម្មវិធីប្រកួត Miss Grand International 2022។

គួររម្លឹកថា កន្លងមក កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញាតំណាងកម្ពុជាក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិនាកំឡុងខែតុលា ចុងឆ្នាំ ២០២២។ យ៉ាងណាមិញ ទោះបីនាងមិនអាចឆ្លងចូលទៅក្នុង Top5 ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ MGI 2022 នៅឯប្រទេសឥណ្ឌូណេស៊ី ពិតមែន តែបវរកញ្ញារូបនេះ រក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


