ជីវិតកម្សាន្ដ
ភឹម ស្រីនោ ចាត់ទុកខ្លួនមានសំណាងបានតំណាងកម្ពុជាលើឆាកអន្តរជាតិ
ជាការពិតណាស់មហាជន និងអ្នកគាំទ្របាន បង្ហាញការចូលរួមសោកស្តាយគ្រប់គ្នា ខណៈដែលបររកញ្ញាកម្ពុជាកញ្ញា ភឹម ស្រីនោ ពុំអាចទទួលបានជ័យ លាភីណាមួយនៃការប្រកួតលើឆាក អន្តជាតិ Miss Grand International 2023 នៅប្រទេសវៀតណាម។

ទោះបីជាយ៉ាងនេះក៏ពិតមែនសម្រាប់កញ្ញា ភឹម ស្រីនោ នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពី សំណាក់ប្រជាជនកម្ពុជាដែលនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញនៅលើឆាកអន្តរជាតិដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌ វប្បធម៌របស់ប្រទេសកម្ពុជា។
ដោយឡែកងាកមកសាមីខ្លួនកញ្ញា ភឹម ស្រីនោ បានបង្ហាញអារម្មណ៍របស់ខ្លួនថា នាងពិតជាមានសំណាងដែលបានតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងអគុណចំពោះការគាំទ្ររបស់ប្រជាជនកម្ពុជាកន្លងមក។ ស្រីនោ បាននិយាយថាជា «ដំបូងនាងខ្ញុំសូមអរគុណ Mommy Sokunthea Im ,បងស្រី Sara Pich និងក្រុមការងារដែលបានជឿជាក់ និងផ្ដល់ឱកាសឲ្យរូបនាងខ្ញុំតំណាងឲ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិមួយនេះ។

កញ្ញា ភឹម ស្រីនោ បានបន្តថាអរគុណចំពោះការមើល ថែការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ព្រួយបារម្ភ និងការលះបង់ជាច្រើនដើម្បីពាក្យថាកម្ពុជា នាងខ្ញុំសូមផ្ញើ ការស្រលាញ់ និងការគោរពជូនចំពោះអ្នកទាំងអស់ គ្នាហើយនាងខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នាជួបតែភាព រីកចម្រើន និងសេចក្ដីសុខ។ នាងខ្ញុំក៏សូមធ្វើការអរគុណទៅដល់បណ្ដាអ្នកគាំទ្របវរកញ្ញា (Fan page) ដែលតែងតែបង្ហាញ និងផ្សព្វផ្សាយអំពីរូបនាងខ្ញុំក៏ដូចជាបវរកញ្ញាដែលតំណាងឲ្យប្រទេសកម្ពុជា»។

បវរកញ្ញា ភឹម ស្រីនោ បញ្ជាក់ទៀតថា ទោះបីជាលទ្ធផលយ៉ាងណាក៏នាងខ្ញុំដឹងថា នាងខ្ញុំតែងតែមានពុកម៉ែបងប្អូន ប្រជាជនកម្ពុជា និង បណ្ដាអ្នកគាំទ្រទាំងអស់នៅពីក្រោយខ្នងរបស់រូបនាងខ្ញុំ អរគុណចំពោះការរួមដំណើរមួយនេះតាំងពីដើមរហូតដល់ចប់ នាងខ្ញុំពិត ជាមានសំណាងណាស់ដែលបានតំណាងឲ្យប្រទេសកម្ពុជា ប្រទេសជាតិដ៏ផូរផង់មួយនេះមកកាន់ឆាកអន្តរជាតិ Miss Grand International 2023 នាងខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា»៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


