ជីវិតកម្សាន្ដ
ឡាយ លក្ខិណា បន្តប្រើជីវិតឡូយឆាយលើទឹកដីកាណាដា
គិតមកទល់ពេលនេះ តារាចម្រៀង ឡាយ លក្ខិណា ត្រូវបានគេដឹងថា នាងចាកចេញពីប្រទេសកម្ពុជាទៅច្រៀង សម្ដែងនៅលើទឹកដី នៃប្រទេសកាណាដា អស់រយៈពេលប្រមាណ ៤ ឆ្នាំហើយ។ ខណៈដំណើរនេះ ដំបូងឡើយត្រូវបានបញ្ជាក់ថា នាងនឹងវិលត្រឡប់មកកម្ពុជាតាមការកំណត់។

ទោះបីជាយ៉ាងណា មកដល់ពេលនេះគឺតារាស្រីចាស់វស្សា ឡាយ លក្ខិណា នៅតែបន្តប្រើជីវិតឡូយឆាយលើទឹកដីប្រទេសកាណាដា ខណៈមានការសង្ស័យថានាងសម្ងំសាងស្នេហ៍ថ្មីនៅទីនោះ។ ហេតុផលនេះទើបនាងមិនបានបង្ហាញវត្តមានរុះ រាន់ឡើងយន្តហោះឆ្ពោះ ឆ្លងសមុទ្រពីកាណាដាមកកាន់ប្រទេសខ្មែរវិញទេ ពោលគឺនាងរក្សាការបន្តស្នាក់នៅទីនោះដដែល។
ដោយឡែកកាលពីពេលកន្លងទៅស្រីស្រស់ ឡាយ លក្ខិណា ធ្លាប់ពន្លយឲ្យដឹងពីមូលដែលខកខានមិនទាន់បានវិលត្រឡប់មកខ្មែរដូច្នេះថា ការជាប់គាំងនេះ គឺបណ្ដាលហេតុផលពីរយ៉ាងគឺ១,ដោយសារនាងត្រូវបន្តការងារនៅទីនោះជាមួយខាងស្ពុនស័រ និង ២,ដោយសារបញ្ហាជាប់គាំងនៃជំងឺកូវីដ-១៩ ទើបមិនអាចវិលត្រឡប់មកកម្ពុជាតាមការកំណត់។ ប៉ុន្តែយ៉ាងណាទោះ បីជាជំងឺកូវីដបានស្ងាត់ទៅវិញតែ លក្ខិណា ហាក់គ្មានចេតនាវិលមកស្រុកវិញឡើយ។


ទាក់ទងនឹងព័ត៌មានរបស់តារាចម្រៀងស្រី ឡាយ លក្ខិណា ដែលកំពុងជាប់គាំងនៅលើទឹកដីនៃប្រទេសកាណាដាភ្ជាប់នឹងការសង្ស័យនៃការសម្ងំសាងសម្ព័ន្ធស្នេហានេះដែរ«កម្ពុជាថ្មី»មិនអាចស្វែងរកការបកស្រាយពីតារាស្រី ឡាយ ល្ខិណា បាននៅឡើយទេ ខណៈពេលនេះនាងកំពុងស្នាក់នៅឯនាយសមុទ្រ។

សូមរម្លឹកដែរថា តារាចម្រៀងស្រី ឡាយ លក្ខិណា បានចាកចេញពីកម្ពុជាចាប់តាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ ម៉េ្លះហើយកាលណោះបើតាមគម្រោងនាងត្រូវវិលវិញមកវិញនៅថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៩ ពោល គឺការចេញទៅកាណាដាមានរយៈពេលតែ៣ ខែប៉ុណ្ណោះ។ប៉ុន្តែរហូតមកដល់ពេលនេះមានរយៈពេលប្រមាណ ៤ឆ្នាំទៅហើយដែលអ្នកនាង ឡាយ លក្ខិណា នៅមិនទាន់ត្រឡប់មកស្រុកវិញឡើយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


