ជីវិតកម្សាន្ដ
សេដ្ឋី Anne ធានាអះអាងថា ទោះជំនួញមានបញ្ហា តែកម្មវិធីបវរកញ្ញាចក្រវាលនៅតែទៅមុខ
បន្ទាប់ពីធ្លាយព័ត៌មានថាក្រុមហ៊ុន JKN Global Group Public Company Limited (JKN) ដែលមាន សេដ្ឋីថៃ Anne Jakkaphong ជាអ្នកកាន់កាប់ ពេលនេះបានសម្រេចដាក់ញត្តិដោយប្រកាសថាក្ស័យធន ខណៈដែលបំណុលកាន់តែកើនឡើងខ្លាំង។

ក្រោយហេតុការណ៍នេះបានកើតឡើង ធ្វើឲ្យមហាជនជាច្រើនមានការព្រួយបារម្ភនិងកំពុងតាមដានថា តើនឹងមានអ្វីកើតឡើងចំពោះកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ ហើយថាតើនឹងទទួលរងផលប៉ះពាល់ពីរឿងនេះ ឬយ៉ាងណា ដោយសារ JKN គឺជាម្ចាស់ស្ថាប័ន Miss Universe ដែលជាអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាល។
យ៉ាងណាមិញ មិនឲ្យអ្នកគាំទ្រមានការសង្ស័យនោះច្រើន ស្រ្តីកែភេទ Anne បានចេញមុខបង្ហោះរូបភាពនៃសេចក្តីថ្លែងការណ៍របស់ JKN Global Group ទាក់ទនឹងករណីខាងលើនេះដែលមានន័យដូចខាងក្រោមថា៖
“មិនថាមានអ្វីកើតឡើងទេ! ខ្ញុំនឹងធ្វើឲ្យ Miss Universe ដើម ជាអាទិភាពកំពូលរបស់ខ្ញុំ។ មិនថាសប្បាយឬឈឺចាប់ប៉ុណ្ណាទេ Miss Universe របស់យើងត្រូវតែបន្ត ត្រូវតែល្អឥតខ្ចោះ និងស្ថិតក្នុងតំណែងកំពូលជាសម្រស់រឿងព្រេងនិទានរបស់ពិភពលោក! ខ្ញុំនឹងលះបង់ និងធ្វើអ្វីគ្រប់យ៉ាងដើម្បីភាពជោគជ័យដ៏អស្ចារ្យនៃកម្មវិធី Miss Universe របស់យើង។ អរគុណសម្រាប់ក្តីស្រលាញ់ និងការគាំទ្រដ៏កក់ក្តៅរបស់ JKN”។

ទោះយ៉ាងណាក៏ដោយ ដំណឹងនៃការក្ស័យធនរបស់ក្រុមហ៊ុន JKN មិនមែនជាលើកទីមួយឡើយ ដែលលេចឮជាសាធារណៈនោះ។ កាលពីជាងពីរខែមុន មានទំព័រមួយបានចេញផ្សាយថា “JKN កំពុងលុបចោលការប្រកួតបវរកញ្ញាចក្រវាល ដោយសារខ្វះសាច់ប្រាក់។ កំពុងតែរកក្រុមអ្នកវិនិយោគមកទិញបន្តវិញ” ដែលនេះបានធ្វើឲ្យអ្នកគាំទ្ររាជិនីសម្រស់រូបនេះកើតទុក្ខជាខ្លាំង ក្នុងនោះមានអ្នកខ្លះបានបញ្ជេញមតិសួរថា តើរឿងនេះពិតទេ? បើលក់រក្សាសិទ្ធិ ហើយតើចំណូលក្រុមហ៊ុនបានមកពីណា?
សូមបញ្ជាក់ដែរថា កម្មវិធីបវរកញ្ញាចក្រវាលឆ្នាំ ២០២៣ លើកទី៧២ កំពុងប្រារព្ធធ្វើឡើងនៅកីឡដ្ឋាន José Adolfo Pineda Arena ក្នុងទីក្រុង San Salvador ប្រទេស El Salvador ហើយនឹងបញ្ចប់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្ចាស់ Miss Universe ថៃ ប្រកាសក្ស័យធន ក្រោយទិញកម្មវិធីអស់ ២០ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


