ជីវិតកម្សាន្ដ
នៅពីក្រោយភាពជោគជ័យបវរកញ្ញា ជិន នារីរ័ត្ន ទម្លាយរឿងសោកសៅខណ:ឪពុកស្លាប់ចំពេលប្រឡង
បន្ទាប់ពីបញ្ចប់ការប្រកួតដ៏ស្វិតស្វាញកម្មវិធីបវរកញ្ញាឆ្លាតវៃ ឬMiss Wisdom2021បានរកឃើញម្ចាស់មកុដជាផ្លូវការហើយ ដោយកញ្ញាឯកមកពីខេត្តបាត់ដំបង គឺកញ្ញា ហុក សារិតុលា អាយុ១៩ឆ្នាំ ជាអ្នកគ្រងមកុដនេះ។

កញ្ញា ហុក សារិតុលា ក៏នឹងក្លាយជាតំណាងរបស់កម្ពុជាទៅប្រកួតនៅក្នុងប្រទេសវៀតណាមនាពេលខាងមុខផងដែរ។ ដោយឡែកសម្រាប់រឿងមួយទៀតដែលគេចាប់អារម្មណ៍នោះ គឺសម្រាប់បរវកញ្ញាលំដាប់រងទី២កញ្ញា ជិន នារីរ័ត្ន ថ្មីៗនេះបានចេញសារបង្កប់ន័យបង្ហាញពីការឈឺចាប់អំឡុងពេលកំពុងប្រឡង។
កញ្ញា ជិន នារីរ័ត្ន បានថ្លែងសាររៀបរាប់រឿងសោកសៅរបស់ខ្លួនថា បរវកញ្ញាគ្រប់គ្នាពេលទទួលបាន មកុដពួកគាត់រីករាយចំណែកខ្ញុំវិញពេលទទួលបាន មកុដប្រឹងសើច ញញឹមតែខាងក្រៅ តែក្នុងចិត្តវិញទឹកភ្នែកហូរ តែខ្ញុំទ្រាំត្រូវធ្វើខ្លួនឲ្យរឹងមាំ ប្រាប់ខ្លួនឯងថា កុំយំ ខំប្រឹងប្រែងដើម្បីបំពេញក្តីស្រម៉ៃរបស់ខ្លួនឯងនិងគ្រួសារនិងអ្នកដែលនៅជុំវិញខ្លួនខ្ញុំចាំផ្ដល់កម្លាំងចិត្តឱ្យ។

កញ្ញា ជិន នារីរ័ត្ន បាននិយាយបន្តថា ពេលកំពុងប្រកួតលោកពុកជាទីស្រលាញ់របស់ខ្ញុំគាត់បានលាចាកលោកចោលខ្ញុំ នាងខ្ញុំបានមកចូលរួមបុណ្យសពលោកពុកបានតែ២ថ្ងៃ។ បុណ្យ៧ថ្ងៃលោកពុកក៏ខ្ញុំមិនបានចូលរួមដែរ ដោយជាប់ធ្វើការហ្វឹកហាត់ ពេលនោះដែរនាងខ្ញុំក៏បានដាច់សរសៃរកែងជើងពេលកំពុងហ្វឹកហាត់។
នាងបន្ថែមថា ទោះជាខ្លួនឈឺហើមជើងពិបាកដើរយ៉ាងណាក៏នាងខំប្រឹង ដើម្បីបំពេញក្តីស្រម៉ៃខ្លួនឯងនិងលោកពុកដែរ តែប៉ុន្មានថ្ងៃសោះហេតុអី្វពុកមិនរងចាំមើលភាពជោគជ័យរបស់កូន។ លោកពុកតែងតែនិយាយថា ចង់ឃើញកូនគ្រងឈុតតំណាងជាតិ ហេតុអី្វមិនរងចាំមើលកូនគ្រងសិន កូននឹកពុក កូនស្រលាញ់ពុកខ្លាំងណាស់៕
អត្ថបទ ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


