ជីវិតកម្សាន្ដ
ដួង សុខគា ប្រកាសដំណើរកម្សាន្ត និងការរើសសំរាមតាមតំបន់ទេសចរណ៍មានការប្រគំភ្លេងបុរាណខ្មែរ
តារាពហុជំនាញលោក ដួង សុខគា ក្នុងគោលបំណងដើរកម្សាន្តផង និងដើម្បីរើសសំរាមសម្អាតតំបន់ទេសចរណ៍ជិតៗនោះផង លោកបានប្រកាសបង្កើតកម្មវិធីជួបជុំមួយជាមួយអ្នកគាំទ្រដែលមានបំណងចូលរួមជាមួយលោក។ ក្នុងនោះលោកក៏បញ្ជាក់ថា ក៏មានការប្រគំភ្លេងបុរាណខ្មែរកំដរផងដែរ។

លោក ដួង សុខគា បានបញ្ជាក់ឲ្យដឹងដូច្នេះថា «ខ្ញុំចង់រកថ្ងៃសម្រាកណាមួយបបួលបងប្អូនទៅតំបន់ទេសចរណ៍ជិតៗដើរកម្សាន្តជុំគ្នាផង និងរើសសំរាមសម្អាតតំបន់នោះផង ហើយយើងនឹងយកភ្លេងបុរាណខ្មែរយកទៅលេង និងច្រៀងអាចជាបទយីកេ អាយ៉ៃ ប្រពៃណី ប្រជាប្រិយ និងចាប៉ី សប្បាយៗជាដើម»។
លោក ដួង សុខគា និយាយបន្តទៀតថា «បងប្អូនយើងសុខចិត្តចូលរួមទេ…?ខ្ចប់បាយទៅរៀងៗខ្លួនទៅដល់យើងស្រាយបង្វិចហូបជុំគ្នាបើបានគ្នាច្រើនព្រមព្រៀងលោកនឹងដាក់ថ្ងៃ (Holiday or Weekend) រួមគ្នាដើម្បីបរិស្ថានស្រុកយើង កិត្តិយសជាតិយើង»។

តារាពហុជំនាញ ដួង សុខគា បានបញ្ជាក់បន្ថែមចំពោះអ្នកដែលមានបំណងចូលរួមដែរថា «បើបងប្អូនចង់ចូលរួមសូមតេឡេក្រាមមកខ្ញុំតាមរយៈលេខ, 078 77 75 81ខ្ញុំកំពុងបង្កើតក្រុមហើយណាត់ថ្ងៃចេញដំណើរ។ ជាមួយការប្រកាសនេះ គេសង្កេតឃើញមានការគាំទ្រច្រើនពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក»។
ជាការពិតគេកត់សម្គាល់ថា តារាប្រុសលោក ដួង សុខគា ជារឿយៗលោកតែងតែចេញមុខបំផុសស្មារតីដល់យុវជនដែលជាកូនខ្មែរគ្រប់រូបត្រូវនាំគ្នាដើម្បីចូលរួមថែរក្សាតម្លៃវប្បធម៌ អរិយធម៌ និងភាសាជាតិ អក្សរជាតិ ដែលជាកេរដំណែលមរតកដូនតាខ្មែរ ។

នាពេលកន្លងមកលោកក៏បានបញ្ចេញសារជាបន្តបន្ទាប់ដោយ ស្នើឲ្យមហាជនគ្រប់រូបចូលរួមយុទ្ធនាការស្រលាញ់បរិស្ថានក៏ដូចជាការប្រើភាសាជាតិដោយការស្រលាញ់ និងទទួលខុសត្រូវផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


