Connect with us

ជីវិតកម្សាន្ដ

Taylor Swift សំណូមពរឲ្យអ្នកគាំទ្រឈប់បោះអំណោយមកលើឆាក

បានផុស

នៅ

នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា តារាចម្រៀងអាមេរិក Taylor Swift បានសម្ដែងនៅទីក្រុង Buenos Aires ហើយធ្វើការសំណូមពរជាសាធារណៈទៅកាន់អ្នកគាំទ្រឲ្យឈប់បោះអំណោយមកលើឆាកទៀត ។

តារាចម្រៀងវ័យ ៣៣ ឆ្នាំរូបនេះនិយាយថា “ខ្ញុំចូលចិត្តពេលដែលអ្នកទិញអំណោយជូនខ្ញុំ វាជាការល្អ ប៉ុន្តែតើអ្នកអាចឈប់បោះវាមកលើឆាកបានទេ?” Taylor បានឲ្យដឹងថា ការធ្វើបែបនេះអាចបង្កគ្រោះថ្នាក់ដល់អ្នករាំ និងអ្នកច្រៀង ព្រោះជំពប់ជើងដួល ឬចំបុគ្គលនោះតែម្ដង ។

ដោយឡែកតារាចម្រៀង Adele វិញធ្លាប់ព្រមានមហាជនថា “តើអ្នកដែលឃើញគេបោះវត្ថុទៅលើឆាកទេ? សាកបោះដាក់ខ្ញុំមើល ខ្ញុំនឹងសម្លាប់អ្នក” ។

ក្រៅពី Taylor Swift មានតារាជាច្រើនដួងធ្លាប់ត្រូវគេបោះវត្ថុមកលើឆាកដែរ ដូចជា Bebe Rexha, Harry Styles, Cardi B និង Pink ជាដើម រហូតដល់អ្នកខ្លះរងរបួស ហើយខ្លះឈ្លោះគ្នាជាមួយអ្នកបោះទៀតផង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Asianone

ចុចអាន៖ Britney Spears ធ្លាប់ជួប Taylor Swift តាំងពីនាងនៅក្មេង មិនទាន់ល្បីម្ល៉េះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម