ជីវិតកម្សាន្ដ
តារាជើងចាស់ គង់ ប៊ុនសុន ធ្លាក់ខ្លួនឈឺ ស្របពេលជីវិតជួបការលំបាកខ្លាំង
អ្នកគាំទ្រមានការចាប់អារម្មណ៍បន្ទាប់ពីតារាសម្តែងជើងចាស់អ្នកស្រី គង់ ប៊ុនសុន បានធ្លាក់ខ្លួនឈឺដេកដួលនៅលើកន្ទេលក្នុងបន្ទប់ជួលតែម្នាក់ឯងគួរឲ្យអាណិត និងសង្វេគបំផុត។

អតីតតារាភាពយន្តជើងចាស់អ្នកស្រី គង់ ប៊ុនសុន បច្ចុប្បន្នជីវិតពេលនេះកាន់តែជួបការលំបាកខ្លាំង ខណៈរបរលក់នំនៅតាមចិញ្ចើមផ្លូវមិនសូវលក់ដាច់ ពោល រកបានព្រឹកខ្វះល្ងាច។ យ៉ាងណាមិញតារាជើងចាស់រូបនេះ នៅតែប្រឹងខំត្រដរលក់នំ ដើម្បីចិញ្ចឹមជីវិត ទោះហាលក្តៅខ្យល់ភ្លៀង….។

បើតាមការបញ្ជាក់របស់តារាសម្តែងជើងចាស់អ្នកស្រី គង់ ប៊ុនសុន បានឲ្យដឹងដូច្នេះថា «ខ្ញុំឈឺចុកទ្រូងខ្លាំង ឈឺក្រោមក្លៀកខាងស្តាំ ហើមជើងខាងឆ្វេង ជូនពរខ្លួនឯងឆាប់ជា»។ ក្នុងនោះ អ្នកស្រី គង់ ប៊ុនសុន បានអំពាវនាវដែរថា «ខ្ញុំលក់នំមួយថ្ងៃសម្រាប់មួយថ្ងៃ បើខ្ញុំឈឺអ៊ីចឹងបានអ្វីហូប សូមបងប្អូនមេត្តាជួយឧបត្ថម្ភខ្ញុំផង»។

ជាការកត់សម្គាល់ តារាសម្តែង គង់ ប៊ុនសុន ត្រូវបានអ្នកធ្វើដំណើរប្រទះឃើញអង្គុយលក់នំហាលខ្យល់ភ្លៀងរងាញ័រខ្លួន ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ព្រោះរាល់ថ្ងៃគាត់មានវ័យកាន់តែចាស់ទៅហើយ។

អ្នកស្រី គង់ ប៊ុនសុន ជាសិល្បការិនីម្នាក់ ក្នុងចំណោមអ្នកសិល្បៈវ័យជរាមួយចំនួនទៀតដែលកំពុងមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ។ ប៉ុន្តែអ្វីដែលអភ័ព្វជាងគេទៀតនោះ ពុំមានកូនចៅមានដៃរឹងស្មាមាំជួយជ្រោមជ្រែងនោះទេ ដោយគាត់ត្រូវដើររាល់ថ្ងៃដើម្បីលក់នំតាមផ្លូវ ឬ បាំងឆត្រអង្គុយលក់នំពេលមេឃកំពុងរលឹមជាដើម៕
អត្ថបទ ៖ ចាន់រ៉ា

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


