ជីវិតកម្សាន្ដ
Liu Yifei ជះលុយទិញអំណោយម៉ាក LV ជូនដល់ក្រុមការងារផលិតកម្មជាច្រើននាក់
តារាសម្ដែងចិន Liu Yifei វ័យ ៣៥ ឆ្នាំ ដែលមហាជនភាគច្រើនស្គាល់នាងតាមរឿង Mulan របស់ Disney ជះលុយទិញអំណោយម៉ាក Louis Vuitton ជូនដល់ក្រុមការងារផលិតកម្មជាច្រើននាក់ ។

កាដូទាំងនេះគឺ Yifei ជូនពួកគេក្នុងឱកាសថតរឿង The Tale of Rose ចប់ ដែលមានតួសម្ដែងល្បីៗផ្សេងទៀតដូចជា Wallace Huo, Lin Gengxin និង Tong Dawei ។ សូមជម្រាបថា រឿង The Tale of Rose បានចំណាយពេលថតដល់ទៅ ៥ ខែ ទើបក្រុមការងារនាំគ្នាជប់លៀងយ៉ាងសប្បាយរីករាយ ។

Yifei មិនត្រឹមតែទិញ តែទឹកដោះគោ សម្រាប់គ្រប់គ្នាប៉ុណ្ណោះទេ នាងក៏បានទិញអំណោយពីម៉ាក LV សម្រាប់បុគ្គលសំខាន់ៗដែរ ។ យើងដឹងរួចមកហើយថា LV ជាម៉ាកល្បី ដែលផលិតផលនីមួយៗមានតម្លៃពីខ្ទង់រយដល់ម៉ឺនដុល្លារឯណោះ ។
ជាក់ស្ដែងកាលពីឆ្នាំ ២០២២ Yifei ក៏បានទិញកាបូបពី LV ជូនក្រុមការងារដែរ បន្ទាប់ពីថតរឿង A Dream Of Splendor ចប់ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អ្នកគាំទ្រជីកកកាយរូបថតគ្រួសាររបស់ Liu Yifei ទើបដឹងថាមួយផ្ទះនេះសុទ្ធតែជារាជិនីសម្រស់
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


