Connect with us

ជីវិតកម្សាន្ដ

Rosé រងភាពចម្រូងចម្រាសដ៏ក្ដៅគគុក ក្រោយទទួលសិទ្ធិលើសក្រុមដែលស្ដេច Charles ព្រះរាជទាន

បានផុស

នៅ

នៅក្នុងព្រឹត្តិការណ៍មួយនាពេលថ្មីៗនេះ Rose សមាជិកក្រុម BLACKPINK បានក្លាយជាចំណុចកណ្តាលនៃប្រធានបទដ៏ក្តៅគគុកមួយ ដោយសារតែសិទ្ធិពិសេសដែលភ្ជាប់មកជាមួយនូវស្ថានភាពសមាជិកនៃចក្រភពអង់គ្លេស (MBE) របស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញអត្ថប្រយោជន៍ទាំងនេះ បានជំរុញឲ្យមានការពិភាក្សា ជាពិសេសជុំវិញសញ្ជាតិនូវែលសេឡង់របស់នាង។ ស្របពេលដែលទស្សនិកជនមានការភ្ញាក់ផ្អើល នៅពេលដែលសមាជិកទាំងអស់នៃ BLACKPINK បានចូលរួមក្នុងព្រឹត្តិការណ៍ពិសេសនៅវិមាន Buckingham រួមទាំងពិធីជប់លៀងដែលរៀបចំដោយស្តេច Charles III ។

ក្រុមនេះបានបង្កើតប្រវត្តិសាស្ត្រដោយទទួលបានពានរង្វាន់កិត្តិយស MBE ដែលជាការទទួលស្គាល់ដែលពួកគេបានបង្ហាញដោយមោទនភាពនៅក្នុងវគ្គរូបថតមួយ វាក៏ការកត់សម្គាល់សមិទ្ធិផលដ៏សំខាន់មួយសម្រាប់ក្រុម K-pop ទទួលបានការគាំទ្រទូទាំងពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ ការក្រឡេកមើលកាន់តែជិតបង្ហាញឲ្យឃើញថា ឋានៈ MBE របស់ Rosé មិនមែនគ្រាន់តែជាកិត្តិយសនោះទេ ដោយធ្វើឲ្យនាងដាច់ឆ្ងាយពីសមាជិកក្រុមរបស់នាង។ ដោយសារតែនាងកើតនៅប្រទេសនូវែលសេឡង់ Rosé គឺជាសមាជិកនៃ Commonwealth ដែលផ្តល់សិទ្ធិទទួលបានកិត្តិយសពេញលេញ។ ភាពខុសគ្នានេះ នឹងបើកទ្វារទៅរកសិទ្ធិពិសេសដែលមិនមានសម្រាប់អ្នកដទៃនៅក្នុងក្រុម។

ក្នុងចំណោមអត្ថប្រយោជន៍ផ្តាច់មុខទាំងនេះ Rosé ឥឡូវនេះមានឱកាសក្លាយជាអ្នកជិះសេះ ដែលជាការទទួលស្គាល់កិត្យានុភាពដ៏អស្ចារ្យ។ លើសពីនេះទៀត នាងអាចរៀបពិធីមង្គលការមួយនៅក្នុងវិហារ St. Paul’s Cathedral ដែលជាកន្លែងដ៏ល្បីល្បាញសម្រាប់រៀបចំពិធីអភិសេកដ៏សំខាន់បំផុតមួយចំនួនក្នុងប្រវត្តិសាស្ត្រ រួមទាំងស្តេច Charles III ដល់ម្ចាស់ក្សត្រី Diana ផងដែរ។

កិច្ចពិភាក្សានេះទទួលបានការចាប់អារម្មណ៍លើវេទិការកូរ៉េ និងបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រអន្តរជាតិ នៅពេលដែលព័ត៌មានបានផ្សព្វផ្សាយ។ ក្នុងនោះមានមតិមួយចំនួនយល់ស្រប ប៉ុន្តែអ្នកខ្លះបានព្រមានថា នាងអាចនឹងនៅកាន់តែឆ្ងាយពីក្រុមកាន់តែខ្លាំង ដោយសារនាងមានសិទ្ធលើសគេពីព្រះរាជទានរបស់ស្ដេច Charles ។

ទន្ទឹមនឹងនោះ នៅក្នុងព្រឹត្តិការណ៍ថ្មីៗ ការវិលត្រលប់របស់ BLACKPINK ទៅកាន់ប្រទេសកូរ៉េ បានបញ្ឆេះការព្រួយបារម្ភក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត ដោយបានបង្ហាញពីបញ្ហាប្រឈមជាបន្តបន្ទាប់ជុំវិញសន្តិសុខអាកាសយានដ្ឋាន និងសុវត្ថិភាពរបស់តារា K-pop ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មនុស្សសម្រុកទៅព្រលាន​យន្តហោះច្រើន ពេលដឹងថា BLACKPINK នាំមេដាយដែលស្ដេច Charles ព្រះរាជទានមកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម