ជីវិតកម្សាន្ដ
ស៊ឹម ស្រីនិច្ច រំលេចខ្លួនក្នុងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតអបអរពិធីបុណ្យអុំទូកប្រពៃណីជាតិ
តារាសម្តែងកញ្ញា ស៊ឹម ស្រីនិច្ច បានរំលេចខ្លួនក្នុងការស្លៀកពាក់ឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអបអំបុក។

រូបភាពជាច្រើនសន្លឹកក្នុងទម្រង់ប្រពៃណីបុរាណខ្មែរយ៉ាងស្រស់ស្អាតពីសំណាក់តារាស្រីកញ្ញា ស៊ឹម ស្រីនិច្ច នេះត្រូវបានសាមីខ្លួនបញ្ជាក់ថាគោលបំណង គឺដើម្បីត្រៀមអបអរពិធីបុណ្យអុំទូក។ រូបភាពដែលត្រូវបានបង្ហោះចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកនេះ គឺបង្ហាញសម្រស់យ៉ាងស្រស់ផូរផង់របស់ស៊ឹម ស្រីនិច្ច ដែលឈុតសម្លៀកបំពាក់មានទម្រង់បុរាណដែលមានរំលេចរាងយ៉ាងស្រស់ស្អាត។


កញ្ញា ស៊ឹម ស្រីនិច្ច បានឲ្យដឹងថា“ពិធីបុណ្យបណ្តែតប្រទីបជាពិធីប្រពៃណីជាតិខ្មែរដែលប្រារព្ធនៅថ្ងៃ ទី២ ក្នុងចំណោម៣ថ្ងៃនៃ ព្រះរាជពិធីបុណ្យអុំទូកដែលបញ្ជាក់ពីកាដឹងគុណដល់ព្រះម៉ែគង្គាផ្តល់នូវសេចក្តីសុខនឹងភាពវិជ្ជមានយ៉ាងច្រេីនទៅដល់ភោគផលដំណាំកសិករខ្មែរ”។



តាមរយ:រូបភាពជាច្រើនសន្លឹកនេះក៏ត្រូវបានអ្នកគាំទ្រសរសើរ និងចែករំលែកជាបន្តបន្ទាប់នៅលើបណ្តាញសង្គមយក្សមួយនេះផងដែរ។ រូបភាពនេះដែរគឺមានអ្នកគាំទ្រខ្លះសរសើរថា ពិតជាស្រស់ស្អាតទន់ភ្លន់បើសង្កេតឃើញពីរូបសម្ផស្សរបស់តារាស្រីរូបនេះ គឺនៅតែរក្សាបានភាពស្រស់ស្អាតមិនចាញ់តារារួមជំនាន់ឡើយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


