ជីវិតកម្សាន្ដ
សុខ ពិសី ចាត់ទុកមរណភាព ពេជ្រ រដ្ឋា ជាការបាត់បង់ធនធានដ៏មានសមត្ថភាព
ជាការពិតណាស់ ដំណឹងមរណភាពរបស់តារាចម្រៀងវ័យក្មេងលោក ពេជ្រ រដ្ឋា បានធ្វើឲ្យមហាជន អ្នកគាំទ្រ និងសិល្បករ-សិល្បការិនីខ្មែរជាច្រើនបានបង្ហាញការសោកស្ដាយហើយរន្ធត់ចិត្តខ្លាំង ខណៈការបាត់បង់នេះគឺមិនអាចវិលត្រឡប់វិញឡើយ។

អំឡុងពេលនេះដែរ ក៏មានសិល្បករ-សិល្បការិនីល្បីៗជាច្រើនដួងបានរម្លឹកពីអនុស្សាវរីយ៍ល្អៗជាមួយលោក ពេជ្រ រដ្ឋា ស្របពេលមានការសរសើរផងដែរនូវអត្តចរិត រដ្ឋា កាលនៅមានជីវិតជាមនុស្សស្លូតបូត សុភាពរាបសា ចេះគោរពសិល្បៈរៀមច្បង និងអ្នកគាំទ្ររបស់ខ្លួន។ដោយឡែកតារាស្រីរៀមច្បង សុខ ពិសី បន្ទាប់ពីដឹងដំណឹងនៃការស្លាប់របស់ ពេជ្រ រដ្ឋា នាងបានបង្ហាញក្តីរន្ធត់ជាខ្លាំង។

កំពូលតារាចម្រៀង សុខ ពិសី បានបង្ហោះសារភ្ជាប់វីដេអូរម្លឹកអនុស្សាវរីយ៍គ្រាច្រៀងជាមួយ ពេជ្រ រដ្ឋា កាលពី យប់មិញថា“បងទើបដឹងថាប្អូនក៏ជាអ្នកគាំទ្ររបស់បងមួយរូបដែរ សែនសោកស្ដាយការបាត់បង់មនុស្សដែលមានសមត្ថភាពដូចប្អូន….សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ ពេជ្រ រដ្ឋា “។
សូមបញ្ជាក់ថា តារាចម្រៀងរបស់ផលិតកម្ម Town Production លោកពេជ្រ រដ្ឋា បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាវេលាទៀបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺនៅថ្ងៃទី៣ នៃចុងបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក។

ជាមួយដំណឹងមរណភាពរបស់តារាចម្រៀងវ័យក្មេងលោក ពេជ្រ រដ្ឋា បានធ្វើឲ្យមហាជន និងអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្ដែងការសោកស្ដាយ និងមានក្តីរន្ធត់ចិត្តជាពន់ពេក ខណៈអ្នកខ្លះទៀតបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


