ជីវិតកម្សាន្ដ
២០២៣! មច្ចុរាជឆក់យកជីវិតសិល្បករល្បី ២ រូបគួរឲ្យសោកស្ដាយបំផុត
តាមការកត់សម្គាល់គិតមកត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺមានរយៈពេលមិនដល់មួយសប្ដាហ៍ផង គេសង្កេតឃើញថាមានសិល្បករល្បីរបស់ខ្មែរចំនួន ២រូបត្រូវបានបាត់បង់ជីវិតគួរ ឲ្យសោកស្តាយបំផុត។

យ៉ាងណាមិញ ចំពោះការបាត់បង់ធនធានអ្នកសិល្ប: ដែលពោរពេញទៅដោយទេពកោសល្យទាំង ២រូបនេះ បានធ្វើឲ្យមហាជនមានការសោកស្ដាយ និងក្ដុកក្ដួលខ្លាំងបំផុត។ខណៈដែលការបាត់បង់ត្រូវបានគេយល់ថា ជាការបាត់បង់ធនធានដ៏មានតម្លៃផ្នែកវិស័យសិល្បៈខ្មែរ។ សិល្បករផ្នែកចម្រៀង និងសម្ដែងចាស់ក្មេងទាំង ២រូបដែលទើបទទួលមរណភាពថ្មីៗនេះរួមមាន,
១. លោក ពេជ្រ ភិរុណ ដែលជាតារាភាពយន្តខ្មែរនាអំឡុងទសវត្សរ៍ឆ្នាំ៨០-៩០ បានទទួលមរណភាពដោយសារជំងឺប្រចាំកាយកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។

មរណភាពរបស់តារាភាពយន្តជើងចាស់លោក ពេជ្រ ភារុណ គឺជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃផ្នែកវិស័យភាពយន្តរបស់ខ្មែរ។ ដំណឹងនេះគេឃើញមានមហាជន និងអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីខ្មែរជាច្រើនបានសម្ដែងការសោកស្ដាយ និងមានក្តីរន្ធត់ចិត្តខ្លាំងចំពោះការបាត់បង់វីរសិល្បករខ្មែររូបនេះ។
២.តារាចម្រៀងប្រុសវ័យក្មេងរបស់ផលិតកម្ម Town Production លោក ពេជ្រ រដ្ឋា បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាវេលាទៀបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺនៅថ្ងៃទី៣ នៃចុងបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក។

ជាមួយដំណឹងមរណភាពរបស់តារាចម្រៀងវ័យក្មេងលោក ពេជ្រ រដ្ឋា បានធ្វើឲ្យមហាជន និងអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្ដែងការសោកស្ដាយ និងមានក្តីរន្ធត់ចិត្តជាពន់ពេក ខណៈអ្នកខ្លះទៀតបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផងដែរ។

សូមបញ្ជាក់ដែរថា ចំពោះដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅសិល្បករពីររូបបានធ្វើឲ្យអ្នកសិល្បៈរួមអាជីពព្រមទាំងអ្នកគាំទ្រមួយចំនួនធំបានសម្ដែងក្តីរន្ធត់ព្រមទាំងការចូលរួមសោកស្ដាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព។ ម្យ៉ាងទៀត នេះក៏ជាការបាត់បង់ធនធានសិល្បៈមានតម្លៃក្នុងសង្គមខ្មែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


