ជីវិតកម្សាន្ដ
ទើបទទួលរង្វាន់កិត្តិយសពីស្ដេចអង់គ្លេស ពេលនេះ Lisa បានអាវពិសេសមួយទៀតពីម្ចាស់ក្លិបអ្នកមានបារាំង PSG
លោក Al Khelaifi ជាម្ចាស់ក្លិប Paris Saint-Germain បានថតរូបជាមួយ Lisa សមាជិកក្រុម BLACKPINK ក្នុងការប្រកួត UEFA Champions League និងបង្ហាញវត្ថុអនុស្សាវរីយ៍ជូនដល់នាងក្នុងនាមជាភ្ញៀវដ៏ពិសេស។
ក្រោយពីទទួលរង្វាន់កិត្តិយសពីស្ដេចអង់គ្លេសមិនបានប៉ុន្មានថ្ងៃផង Lisa បានបង្ហាញមុខយ៉ាងភ្ញាក់ផ្អើល ចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Champions League ដែលជាជំនួបរវាងក្រុម Paris Saint-Germain និងក្រុម Newcastle United នៅកីឡដ្ឋាន Parc des Princes ទីក្រុងប៉ារីស ប្រទេសបារាំង។

ទន្ទឹមនោះដែរកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ គណនីខាងក្លិបបានសរសេរសារមួយស្វាគមន៍ Lisa ថា “ថ្ងៃនេះយើងមានភ្ញៀវពិសេស ក្នុងការប្រកួត UEFA Champions League នៅកីឡដ្ឋាន Parc des Princes”។
បន្ថែមពីលើការចូលរួមការប្រកួតសំខាន់ៗ តាមរូបភាពនោះគេអាចមើលឃើញថាលោក Al Khelaifi បានផ្តល់នូវអាវបាល់ទាត់ពណ៌ទឹកប៊ិច ដែលមានលេខ ៧៥ ជាមួយនឹងស្គ្រីនទង់ជាតិបារាំងនៅខាងក្រោយ រួមជាមួយឈ្មោះ Lisa ជាភាសាអង់គ្លេសផងដែរ។

លើសពីនេះក្លិប PSG ក៏បានបង្ហោះរូបថត Lisa ពេលកំពុងមើលការប្រកួតបាល់ទាត់ក្នុងរូបភាពផ្សេងៗ ដែលអាចឲ្យអ្នកគាំទ្របានឃើញពីភាពដ៏គួរឲ្យស្រលាញ់របស់នាង និងភាពជិតស្និតរវាងសមាជិកក្រុម BLACKPINK និងប្រធានក្លិប។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការប្រកួត UEFA Champions League នេះ អ្នកដែលចាប់អារម្មណ៍ដោយសម្ងាត់បានប្រទះឃើញ Frédéric Arnault ដែលជាមហាសេដ្ឋីដ៏ល្បីល្បាញ និងកំពុងមានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងជាមួយ Lisa ក៏ចូលរួមទស្សនាការប្រកួតដ៏សប្បាយនេះផងដែរ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្រស់របស់ Kim Yoo Jung ពីតារាកុមារីតូច ទៅជាតួឯកស្រីល្បីល្បាញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


