ជីវិតកម្សាន្ដ
ប៉ូគឹមថេង សុតធីតា រម្លឹកអនុស្សាវរីយ៍ ២ឆ្នាំ តំណាងកម្ពុជាលើឆាកអន្តរជាតិដោយក្តីមោទនភាព
បវរកញ្ញាកម្ពុជា ប៉ូគឹមថេង សុតធីតា ដែលជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia 2021បានធ្វើឲ្យមហាជន និងអ្នកគាំទ្របានសម្ដែងក្តីរំភើបជាថ្មី ខណៈតារាស្រីរូបនេះបានរម្លឹកនូវអនុស្សាវរីយ៍ចងចាំមិនភ្លេចគ្រាទទួលបានឱកាសតំណាងកម្ពុជាលើឆាកអន្តរជាតិកាលពីអំឡុង ២ឆ្នាំមុន។

បើតាមការកត់សម្គាល់ឃើញថា Miss Grand Cambodia 2021 រូបនេះក្រោយពីសាងកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យបវរកញ្ញាស្រីស្អាត ប៉ូគឹមថេង សុតធីតា គឺមានឱកាសច្រើនដោយនាងតែងតែលេចវត្តមាននៅតាមបណ្តាកម្មវិធីតូច ធំនានា ជាបន្តបន្ទាប់។ មិនប៉ុណ្ណោះបើយើងសង្កេតមើលពីរូបសម្រស់របស់នាងវិញនៅតែស្រស់ស្អាតសម្រាប់អ្នកគាំទ្រ ពិសេសមិត្តៗយុវវ័យតែម្តង។
រម្លឹកពីអនុស្សាវរីយ៍តំណាងកម្ពុជាលើឆាកអន្តរជាតិកញ្ញា សុតធីតា បានបង្ហាញក្តីរំភើបថា “ថ្ងៃនេះគឺគម្រប់ខួប ២ ឆ្នាំនៃការវិលត្រលប់មកពីប្រកួតលើឆាកអន្តរជាតិវិញ អរគុណប្រជាជនកម្ពុជាសម្រាប់ការស្រលាញ់ ការយកចិត្តទុកដាក់ ផ្តល់តម្លៃ និងការគោរពមកកាន់រូបនាងខ្ញុំ“។

ស្រីស្អាត ប៉ូគឹមថេង សុតធីតា បានបញ្ជាក់ដែរថា «បើគិតពេលវេលានៃការថយក្រោយនៃរយៈពេល ២ឆ្នាំមុនវិញ នាងខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង និងមានមោទនភាពជាទីបំផុតដែលមានឱកាសតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ។ បងប្អូនប្រជាជនកម្ពុជា ជាបេះដូងនៃនាងខ្ញុំ សូមទទួលការគោរពពីនាងខ្ញុំ ប៉ូគឹមថេង សុតធីតា»។

ជាការពិតម្ចាស់ជ័យលាភីគ្រងមកុដMiss Grand Cambodia 2021កញ្ញា ប៉ូគឹមថេង សុតធីតា កន្លងមកត្រូវបានគេកត់សម្គាល់ថា នាងតែងតែទទួលបានការគាំទ្រព្រមទាំងការលើកសរសើរពីមហាជន ពោលគឺចាប់តាំងពីនាងបានជាប់ជាម្ចាស់មកុដ MGC 2021 និងក្លាយជាតំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតដណ្ដើមមកុដលើឆាកអន្តរជាតិនាពេលកន្លងមក៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


