ជីវិតកម្សាន្ដ
Thùy Tiên ត្រូវហ្វេនលើកសរសើរសម្រស់ ទោះគ្មានមកុដពាក់ក៏ដោយ
នៅល្ងាចថ្ងៃទី ០៧ ខែធ្នូ រាជិនីសម្រស់កើតឆ្នាំ ១៩៩៨ Nguyễn Thúc Thùy Tiên បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងហូជីមិញ ហើយបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍របស់អ្នកលេងអ៊ីនធឺណេតយ៉ាងឆាប់រហ័ស ដោយសារតែសម្រស់និងមន្តស្នេហ៍របស់នាងកាន់តែចាស់ទុំជាងមុន។

តាមរយៈសកម្មភាពបោះជំហានចុះពីរថយន្តស៊េរីទំនើប Nguyễn Thúc Thùy Tiên បានស្លៀករ៉ូបពេលល្ងាចដែលមានខ្សែពីរ តុបតែងលម្អដោយរឿងអលង្ការដ៏ស៊ិចស៊ី និងប្រណិតៗរាប់ពាន់លើដងខ្លួន។ ការរចនានេះបានបង្ហាញឲ្យឃើញពីចង្កេះ និងខ្នងចំហរអួតពីភាពស៊ិចស៊ីរបស់នាងទៅកាន់ភ្នែកមហាជន។
ទោះបីជានាងមិនពាក់មកុដ MGI ក៏ដោយ ក៏បវកញ្ញាវ័យ ២៥ឆ្នាំរូបនេះនៅតែបញ្ចេញពន្លឺជាមួយនឹងសម្រស់កាន់តែចាស់ទុំ និងមន្តស្នេហ៍នៃម្ចាស់ក្សត្រី។ មិនថានាងបង្ហាញខ្លួននៅទីណាក៏ដោយ នាងបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍របស់មនុស្សជាច្រើន។

យ៉ាងណាមិញ ប៉ុន្មានថ្ងៃមុននេះ Thuy Tien បានប្រារព្ធពិធីគម្រប់ខួប ២ ឆ្នាំនៃការគ្រងមកុដ Miss Grand International 2021 មួយរយៈពេលចុងក្រោយនេះ ថ្វីត្បិតតែអាណត្តិរបស់នាងបានបញ្ចប់ក៏ដោយ ប៉ុន្តែរាជនីតែងតែសកម្ម រួមចំណែកក្នុងវិស័យសិល្បៈ និងខិតខំប្រឹងប្រែងលើគម្រោងស្ម័គ្រចិត្តជាច្រើន។ ឈ្មោះ Thuy Tien នៅតែក្តៅគគុកក្នុងបេះដូងអ្នកទស្សនារាប់លាននាក់។
ក្នុងនោះ នាងបានសរសេរសារពេញដោយអត្ថន័យថា ថ្វីត្បិតតែផុតអាណត្តិក៏ដោយ ក៏ទំនួលខុសត្រូវរបស់ Miss Grand International នៅតែដដែល ពាក្យចាស់នៅតែដដែល ខ្ញុំមិនសន្យាថានឹងធ្វើឲ្យល្អបំផុតទេ ប៉ុន្តែខ្ញុំសន្យាថានឹងព្យាយាមឲ្យអស់ពីសមត្ថភាព សម្រាប់ Tien និងដោយសារតែ អារម្មណ៍និងការជឿទុកចិត្តរបស់មនុស្សទាំងអស់”៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖saostar
ចុចអាន៖Thuy Tien ប្រារព្ធខួបលើកទី២យ៉ាងសាមញ្ញ ក្រោយក្លាយជាម្ចាស់មកុដ MGI ២០២១
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


