ជីវិតកម្សាន្ដ
Thuy Tien ប្រារព្ធខួបលើកទី២យ៉ាងសាមញ្ញ ក្រោយក្លាយជាម្ចាស់មកុដ MGI ២០២១
Nguyễn Thúc Thùy Tiên ផ្ញើជូនទស្សនិកជននូវកម្រងរូបថតពិសេសក្នុងឱកាសគម្រប់ខួប ២ ឆ្នាំនៃការគ្រងមកុដ Miss Grand International 2021កាលពីកន្លងមក។
ត្រលប់ទៅអតីតកាលកាលពី ២ ឆ្នាំមុន ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២១ តំណាងប្រទេសវៀតណាម នាង Nguyễn Thúc Thùy Tiên បានបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៅពេលនាងបានគ្រងមកុដ Miss Grand International 2021 ហើយថ្ងៃនេះ រាជិនីសម្រស់កើតក្នុងឆ្នាំ ១៩៩៨ បានធ្វើអ្វីខ្លះនាពេលថ្មីៗនេះទើបសក្តិសមជាបវរកញ្ញាអន្តរជាតិ។

ក្នុងឱកាសប្រារព្ធទិវាដ៏សំខាន់នេះ Thùy Tiên ថ្មីៗនេះបានចែករំលែករូបថតពិសេសមួយឈុតជាការថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមនុស្សជាទីស្រលាញ់ ដែលតែងតែអមដំណើរនាងពេញមួយការធ្វើដំណើរ។ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាងបានសរសេរថា:
“ថ្ងៃទី ០៤ ខែធ្នូ – ជាថ្ងៃដែលមិនអាចបំភ្លេចបាន!
ពីរឆ្នាំបានកន្លងផុតទៅ ពីរឆ្នាំមានមនោសញ្ចេតនារាប់មិនអស់ ប៉ុន្តែ Tien ជឿថានាងជានារីម្នាក់ដែលមានសំណាងទទួលបានការស្រលាញ់រាប់អានពីគ្រប់ៗគ្នា ស្រលាញ់ខ្លាំងចំពោះក្មេងស្រីតូចដូច Tien ។ ថ្វីត្បិតតែផុតអាណត្តិក៏ដោយ ក៏ទំនួលខុសត្រូវរបស់ Miss Grand International នៅតែដដែល ពាក្យចាស់នៅតែដដែល ខ្ញុំមិនសន្យាថានឹងធ្វើឲ្យល្អបំផុតទេ ប៉ុន្តែខ្ញុំសន្យាថានឹងព្យាយាមឲ្យអស់ពីសមត្ថភាព សម្រាប់ Tien និងដោយសារតែ អារម្មណ៍និងការជឿទុកចិត្តរបស់មនុស្សទាំងអស់”។
ខុសពីអាល់ប៊ុមមុនៗ ដែលពោរពេញទៅដោយចម្រុះពណ៌ Thuy Tien លេចឡើងជាមួយនឹងរូបរាងដ៏សាមញ្ញបំផុតនៅក្នុងរូបថតស៊េរីនេះ ដើម្បីរំលឹកខួបលើកទី ២ ។ ដោយមិនមានបបូរមាត់ពណ៌ក្រហមលេចធ្លោ ដោយគ្មានរ៉ូបសូត្រ ឬតុបតែងលម្អដោយគ្រឿងអលង្ការ ម្ចាស់មកុដរូបនេះបានបង្ហាញសម្រស់ដ៏បរិសុទ្ធរបស់នាងជាមួយនឹងការតុបតែងខ្លួនស្រាលៗ និងអាវពណ៌សប៉ុណ្ណោះ។
នាងបាននិយាយថា “ដោយសារតែ Tien ចង់បានមិនថាតួនាទី មុខតំណែង ឬបុគ្គលណាដែលនាងបង្ហាញខ្លួននាពេលអនាគត នាងសង្ឃឹមថាគ្រប់គ្នានឹងតែងតែគាំទ្រ និងចងចាំនូវ Miss Grand International 2021 ដែលនឹងមកដល់ពីប្រទេសវៀតណាម។

មានរយៈពេល ២ ឆ្នាំហើយចាប់តាំងពីអាណត្តិរបស់ Thuy Tien ជាបវកញ្ញា Miss Grand International បានបញ្ចប់ ប៉ុន្តែឥទ្ធិពលរបស់នាងនៅតែខ្លាំង ទោះបីជាលើសពីប្រទេសវៀតណាម និងកំពុងទទួលបានការចាប់អារម្មណ៍ និងការសរសើរពីទស្សនិកជនអន្តរជាតិជាច្រើន។ ទន្ទឹមនឹងសកម្មភាពសិល្បៈ នាងក៏ចូលរួមយ៉ាងសកម្មក្នុងគម្រោងដ៏មានអត្ថន័យ ក៏ដូចជាសកម្មភាពសហគមន៍ក្នុង និងក្រៅប្រទេសផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សារព័ត៌មានធំៗរាយការណ៍ថា V និង Jennie បានបញ្ចប់ទំនាក់ទំនងស្នេហាយូរណាស់មកហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


