ជីវិតកម្សាន្ដ
ពេជ្រ សោភា រងការជេរប្រមាថមើលងាយពីបុរសម្នាក់
កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា សុខៗ ស្រាប់តែលេចមុខបុរសម្នាក់ ផ្ញើសារជេរប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងន់ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់មហាជនអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។

តាមរយៈខ្លឹមសារដែលត្រូវបានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Som Nang ប្រើសម្តីមិនសមរម្យដោយការជេរប្រមាថតារាចម្រៀង ពេជ្រ សោភា បាននិយាយដោយខ្លីថា «មីសំផឹង មីឆ្កែ…»។ យ៉ាងណាមិញ ភ្លាមៗ គេឃើញ ពេជ្រ សោភា បានតបយ៉ាងត្រជាក់ និងចិត្តធ្ងន់ថា «សួស្តីអូន ! ឥឡូវនឹង បង កំពុងរវល់ជាមួយការងារ សុំទោសដែលឆ្លើយតបទៅវិញយឺត….»។

ដោយឡែកបន្ទាប់មកទៀត តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបង្ហោះភ្ជាប់ខ្លឹមសាររបស់បុរសនោះ ដោយនាងសរសេរថា «មិនខឹងទេ ព្រោះមិនដែលស្គាល់ផង គ្រាន់ឆ្ងល់ថា កើតអ្វីនៅក្នុងខ្លួន? អូនជាមនុស្សប្រុសណា ត្រូវចាំ ស្រីៗ មុនស្រលាញ់គាត់គួរគិតសិន មើលមុខហើយទៅ»។ យ៉ាងណា គេមិនទាន់ដឹងទេថា តើ ពេជ្រ សោភា នឹងមានវិធានការផ្លូវច្បាប់(ប្តឹង)លើបុគ្គលរូបនោះ ឬយ៉ាងណាទេ?។

តាមរយៈការបញ្ចេញមតិពីសំណាក់បុរសខាងលើនេះ បានធ្វើឲ្យមហាជនជាច្រើននាក់សម្តែងការមិនពេញចិត្តឡើយ ខណៈមានអ្នកគាំទ្រច្រើនទៀត បាននាំគ្នាចូលទៅធ្វើការខំមិនពីក្រោម ដោយម្នាក់ៗ បានលើកទឹកចិត្ត និងសរសើរចំពោះភាពអត់ធ្មត់របស់អ្នកនាង ពេជ្រ សោភា ដែលធ្វើការឆ្លើយតបដោយចិត្តត្រជាក់ទៅលើបុរសរូបនោះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


