ជីវិតកម្សាន្ដ
លី តាវហួរ បង្ហាញគន្លឹះនៅតែរឹងមាំដូចជំទង់ ទោះមានវ័យ ៦២ ឆ្នាំ
កើតឆ្នាំ ១៩៦១ Andy Lau ឬទស្សនិកកម្ពុជាច្រើនស្គាល់ថា លី តាវហួរ ជាតារាសម្ដែងហុងកុងដ៏ល្បីល្បាញ ។ លោកត្រូវបានគេស្គាល់ថាជាមនុស្សដែលមានគុណធម៌ សុភាព និងគួរសម។ ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ២០ ឆ្នាំ បុរសរូបនេះបានល្បីល្បាញដោយសារភាពយន្ត The Condor Heroes ។
លើសពីនេះទៀត លី តាវហួរ បានឈ្នះពានរង្វាន់តារាសម្ដែងឆ្នើមចំនួន ៥ នៅក្នុងពានរង្វាន់ភាពយន្តល្បីៗជាច្រើន។ លោកគឺជាករណីដ៏កម្រដែលនៅតែរក្សាបាននូវភាពទាក់ទាញរបស់ខ្លួន ទាំងក្នុងតួនាទីជាតារាសម្តែង ជាអ្នកចម្រៀង បន្ទាប់ពីធ្វើការអស់រយៈពេល ៤០ ឆ្នាំ។ សព្វថ្ងៃនេះ លី តាវហួរ មានអាយុ ៦២ ឆ្នាំហើយ ប៉ុន្តែនៅតែរក្សារូបរាង និងការសម្តែងបានយ៉ាងល្អ ជាពិសេសកម្លាំងកាយសម្បទារបស់លោកមិនខុសពីបុរសវ័យក្មេងក្នុងការបន្តវិលក្នុងឈុតឆាកប្រយុទ្ធដ៏គ្រោះថ្នាក់នោះទេ។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ លី តាវហួរ បានសារភាពថា គាត់ចង់បន្តការងារដរាបណាគាត់នៅតែរឹងមាំ និងមានសុខភាពល្អ។ លោកចង់ក្លាយជាគំរូដល់យុវជនដោយជំរុញទឹកចិត្តពួកគេឲ្យលះបង់ការងារសិល្បៈ។
បុរសវ័យ៦២ឆ្នាំរូបនេះបាននិយាយថា «ខ្ញុំមានកូនស្រីម្នាក់ ហើយបើកូនខ្ញុំឃើញខ្ញុំខ្ជិលរាល់ថ្ងៃ កូននឹងធ្វើតាមខ្ញុំមិនចង់ធ្វើជាគំរូអាក្រក់ដល់កូនស្រីរបស់ខ្ញុំទេ»។ ដូច្នេះហើយទើបលោក នៅតែប្រឹងប្រែងក្នុងការថតកន្លែងខ្ពស់ៗ ហើយក៏មិនខ្លាចក្នុងការសម្តែងឈុតឆាកសាហាវៗដូចគ្នា។ នេះក៏ធ្វើឲ្យមហាជនចង់ដឹងបន្ថែមពីអាថ៌កំបាំងរបស់តារាប្រុសក្នុងការរក្សារូបរាង និងកាយសម្បទាឲ្យបានស្អាត។
“ប្រសិនបើអ្នកចង់ឈរនៅពីមុខអ្នកដទៃ អ្នកត្រូវតែរងទុក្ខច្រើនជាងនៅពីក្រោយខ្នងរបស់ពួកគេ”។ នោះជាខ្សែរឿងពីរឿងភាគទូរទស្សន៍ចិនដ៏ល្បីមួយ ប៉ុន្តែវាពណ៌នាយ៉ាងត្រឹមត្រូវអំពីការលត់ដំខ្លួនរបស់លោក។ ហើយក៏ជាអាថ៌កំបាំងក្នុងការមានរូបរាងល្អ និងពោរពេញដោយថាមពលនៅមុខកាមេរ៉ា។
យោងតាមអ្នកដឹកនាំរឿង Wang Jing ដ៏ល្បីល្បាញ លី តាវហួរ មិនដែលញ៉ាំម្សៅ ដើម្បីរក្សារាងស្អាតនោះទេ។ ក្នុងជីវិតសង្គមប្រចាំថ្ងៃ មិនថាគាត់ចូលរួមពិធីប៉ុន្មានក៏គាត់មិនល្បួងដោយម្ហូបឆ្ងាញ់ៗដែរ។ នៅក្នុងកម្មវិធីទូរទស្សន៍ លី តាវហួរ ក៏បានបង្ហាញបន្ថែមអំពីមុខម្ហូប ៣ មុខប្រចាំថ្ងៃរបស់គាត់ផងដែរ។
ដំបូង គាត់ញ៉ាំទឹកដោះគោជូរជាមួយធញ្ញជាតិជារៀងរាល់ព្រឹក បន្ទាប់មកជាមួយកាហ្វេក្តៅមួយពែង។ ការរួមបញ្ចូលគ្នានេះគឺមានទាំងជីវជាតិ និងភាពងាយស្រួល ជាពិសេសសក្តិសមសម្រាប់តារាល្បីៗដែលត្រូវការស្នាក់នៅក្នុងសណ្ឋាគារ និងធ្វើដំណើរគ្រប់ទីកន្លែងដើម្បីចូលរួមព្រឹត្តិការណ៍នានា។
ក្នុងអំឡុងពេលអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច លី តាវហួរ និយាយថា គាត់បន្តញ៉ាំធញ្ញជាតិ រួមផ្សំជាមួយនឹងផលិតផលទឹកដោះគោគ្មានរសជាតិ និងសាច់មាន់ឆ្អិន។ ក្នុងនាមជាកាបូអ៊ីដ្រាត oats សម្បូរទៅដោយជាតិសរសៃ។ ទឹកដោះគោសម្បូរទៅដោយប្រូតេអ៊ីន មិនត្រឹមតែផ្តល់សារធាតុចិញ្ចឹមប៉ុណ្ណោះទេ ថែមទាំងជួយជំរុញចលនាពោះវៀនផងដែរ ដូច្នេះវាមានសុខភាពល្អណាស់។
ទោះយ៉ាងណាក៏ដោយ របៀបនៃការញ៉ាំរបស់លោក គឺពិតជាមានសុខភាពល្អខ្លាំងណាស់ ប៉ុន្តែបើគ្មានការលត់ដំខ្លួនខ្លាំងនោះទេ ការញ៉ាំបែបនេះជារៀងរាល់ថ្ងៃគឺស្ទើរតែមិនអាចទៅរួចទេ។ ប៉ុន្តែលោកបានតស៊ូអស់ជាច្រើនទសវត្សរ៍ ហើយស្មារតីនោះធ្វើឲ្យអ្នករាល់គ្នាសរសើរយ៉ាងពិតប្រាកដ។

ជាការពិតណាស់ បន្ថែមពីលើការទទួលទានអាហារដែលមានសុខភាពល្អ លី តាវហួរ ក៏ទទូចឲ្យធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ មុនពេលលះបង់ខ្លួនឯងទៅធ្វើការ។ តារាល្បីរូបនេះក៏ត្រូវបានគេស្រឡាញ់ចំពោះរបៀបរស់នៅសាមញ្ញមិនមានការរំខាន និងអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលជាមួយភរិយា Chu Le Thien និងកូនស្រីរបស់ពួកគេ។ ដើម្បីការពារកូនស្រី និងប្រពន្ធរបស់គាត់ពីប្រព័ន្ធផ្សព្វផ្សាយ Andy Lau ស្ទើរតែមិនដែលបង្ហាញរូបថត ឬព័ត៌មានអំពីគ្រួសាររបស់គាត់ជាសាធារណៈឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖cafef
ចុចអាន៖G-Dragon បង្ហាញស្ថានភាពផ្ទាល់ខ្លួន ក្រោយជួបរឿងអាស្រូវគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


