ជីវិតកម្សាន្ដ
G-Dragon បង្ហាញស្ថានភាពផ្ទាល់ខ្លួន ក្រោយជួបរឿងអាស្រូវគ្រឿងញៀន
តារាចម្រៀង Kwon Ji-yong ឬ G-Dragon បានចែករំលែកពីស្ថានភាពបច្ចុប្បន្នរបស់លោកនៅថ្ងៃទី ១១ ខែធ្នូ ដោយបានបញ្ចេញរូបថតនៃជីវិតប្រចាំថ្ងៃបង្ហាញដល់អ្នកគាំទ្រឲ្យបានដឹង ក្រោយប៉ូលិសតេស្តរកសារធាតុគ្រឿងញៀនមិនឃើញកាលកន្លងទៅនេះ។

តាមរយៈការបង្ហោះលើ SNS របស់អតីតសមាជិកក្រុម BigBang រូបនេះបានបង្ហាញពីទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃរបស់ របស់លោក ដូចជាការកាត់សក់ និងការសរសេរជាដើម។ ក្នុងនោះផងដែរ រូបថតរបស់លោកបានទាក់ទាញទស្សនិកជនទូទាំងពិភពលោក ក្នុងពេលដែលលោកបានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនប្រាប់ទៅកាន់អ្នកគាំទ្រ។
G-Dragon បានសរសេរខេបសិនបញ្ចាក់ពីអារម្មណ៍ថា “បើទោះបីជាវាហាក់ដូចជាបញ្ហាចំពោះអ្នកដទៃក៏ដោយ បើវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំ ចម្លើយនឹងខុសគ្នា។ ប្រសិនបើខ្ញុំត្រូវរស់នៅក្នុងជីវិតរបស់ខ្ញុំ ចម្លើយគឺថាខ្ញុំជានរណាពេលនេះ។ ខ្ញុំមិនទាន់ដឹងថាអ្នកណាត្រូវឬខុសទេ។ ពេលនេះស្តង់ដាររបស់ខ្ញុំកាន់តែរឹងមាំ ខ្ញុំមិនដាក់ខ្លួនខ្ញុំទៅនឹងស្ថានភាពរបស់អ្នកដ៏ទៃ ឬត្រូវបានគេធ្វើខុសនោះទេ។ មិនថាការខ្វល់ខ្វាយរបស់នរណាម្នាក់ចំពោះអ្នកដោយស្មោះប៉ុណ្ណា ឬជីវិតរបស់អ្នកមើលទៅខាងក្រៅយ៉ាងណានោះទេ អ្វីដែលសំខាន់បំផុតនោះគឺថាអ្នកស្គាល់ខ្លួនឯង”។
ក្នុងនោះថែមទៀត G-Dragon បានចែករំលែកសម្រង់សម្ដីដ៏មានអត្ថន័យ ចែកជូនដល់អ្នគគាំត្រដ៏ស្មោះស័គ្រ្មរបស់លោកថា “អ្នកដែលមិនដឹង មិននិយាយ! អ្នកដែលនិយាយ គឺមិនដឹង”។

សូមរម្លឹកដែរថា G-Dragon ទើបត្រូវបានគេចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន ដោយអះអាងពីភាពគ្មានកំហុសរបស់ខ្លួន លោកបានស្ម័គ្រចិត្តចូលប៉ុស្តិ៍ប៉ូលិសដើម្បីធ្វើតេស្តរកសារធាតុញៀន។ បន្ទាប់ពីការធ្វើតេស្តបឋម សេវាកោសល្យវិច្ច័យជាតិ (NFS) បានធ្វើការវិភាគលម្អិតនៃសំណាកសក់ និងក្រចក ទាំងបង្ហាញលទ្ធផលអវិជ្ជមាននៃសារធាតុគ្រឿងញៀន ហើយក៏បង្ហាញថាលោកមិនមានកំហុសឡើយ។

ជាងនេះទៅទៀត កាលពីប៉ុន្មានថ្ងៃមកនេះ មានសេចក្តីរាយការណ៍ថា G-Dragon កំពុងពិភាក្សាលើកិច្ចសន្យាផ្តាច់មុខជាមួយក្រុមហ៊ុន Galaxy Corporation (Galaxy) ដោយបង្ហាញប្រាប់ពីការត្រលប់មកវិញរបស់លោក ក្នុងនាមជាតារាចម្រៀងអាជីព៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សមាជិក BLACKPINK ទាំង៤រូប ជាប់ឈ្មោះក្នុងចំណោមអ្នកមានឥទ្ធិពលម៉ូដឆ្នាំ ២០២៣
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


