ជីវិតកម្សាន្ដ
Jennie និង Song Hye-kyo រងអយុត្តិធម៌ទាក់ទងនឹងរឿងស្នេហាល្បួងមនុស្សប្រុសដូចគ្នា
កាលពីពេលថ្មីៗនេះ តារាសម្ដែង Song Hye-kyo និង Jennie សមាជិកក្រុម BlackPink ត្រូវគេរិះគន់ខ្លាំងៗទាក់ទងនឹងស្នេហារបស់ពួកនាងថា ជាមនុស្សស្រីតែមួយប្រភេទដែលនិយមល្បួងមនុស្សប្រុស និងមានតែចចាមអារ៉ាមស្នេហាឥតឈប់។
ក្រោយមក មានអ្នកលេងអ៊ីនធឺណេតម្នាក់បានបង្ហោះសារមួយថា «តារាប្រុសៗសុទ្ធតែមានទំនាក់ទំនងស្នេហា ជាពិសេសជាមួយនារីៗនៅបារ ប៉ុន្តែមិនអីទៅវិញ។ ហើយខ្ញុំមិនឃើញតារាប្រុសណារងការរិះគន់ទេ បើទោះជាមានពាក្យចចាមអារ៉ាមថា មានស្នេហាច្រើនជាងក៏ដោយ។ ដោយឡែក ចំពោះអ្នកទាំងពីរនេះ បែរជាត្រូវរងរឿងអវិជ្ជមាននិងរិះគន់ថាមានស្នេហាជាមួយមនុស្សច្រើន។ Song Hye-kyo និង Jennie ពិតជាណាត់ជួបមនុស្សតែ៣នាក់ដូចគ្នា តែបែរសល់តែពាក្យចចាមអារ៉ាមមិនល្អទៅវិញ”។

អ្នកលេងអ៊ីនធឺណិតរូបនេះក៏បាននិយាយបន្ថែមទៀតថា “ទំនាក់ទំនងស្នេហាកើតឡើងនៅពេលមនុស្សពីរនាក់ចូលចិត្តគ្នា។ បើនិយាយពីតារាស្រីទាំងពីររូបនោះវិញ បើនៅក្បែរតារាប្រុស មនុស្សនឹងគិតថាពួកគេកំពុងព្យាយាមចែចង់ជាមួយអ្នកដទៃមែនទេ? ដូច្នេះសូមមេត្តាកុំធ្វើការប៉ាន់ស្មាន ដោយគ្មានមូលដ្ឋានអំពីពួកគេ”។
ជាការឆ្លើយតប អ្នកនិយមលេងអ៊ីនធឺណិតផ្សេងទៀតបានបញ្ចេញមតិថា៖ ខ្ញុំមិនយល់ថាហេតុអ្វីបានជាមនុស្សមិនគិតថាមនុស្សប្រុសចូលជិត Jennie និង Song Hye-kyo ព្រោះពួកគេស្អាត និងទាក់ទាញ។ ពួកគេតែងតែគិតថាតារាស្រី ជាអ្នកល្បួងបុរសទៅវិញ។ អ្នកដែលរិះគន់អ្នកទាំងពីរ ដោយសារតែច្រណែននឹងពួកគេ ឬប្រហែលជាមានបទពិសោធន៍ណាត់ជួបច្រើនជាងផង។
យ៉ាងណាមិញទាំង Song Hye-kyo និង Jennie ត្រូវបានគេចាត់ទុកជានារីដែលតែងតែព្យាយាមល្បួងបុរស។ រាល់ពេលដែលមានពាក្យចចាមអារ៉ាមទាក់ទងនឹងតារាស្រីល្បីៗចេញមក ជារឿយៗអ្នកទាំងពីរគឺចំណុចដ៏ទាក់ទាញមួយដែលមិនអាចខ្វះបាន នៅក្នុងព័ត៌មានទាក់ទងនឹងរឿងស្នេហា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖KBIZ
ចុចអាន៖G-Dragon បង្ហាញស្ថានភាពផ្ទាល់ខ្លួន ក្រោយជួបរឿងអាស្រូវគ្រឿងញៀន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


