ជីវិតកម្សាន្ដ
Taeyeon ប្រាប់អ្នកគាំទ្រថា កុំសន្សំសំចៃពេកលើគ្រឿងសម្អាង បើចង់ឲ្យសម្រស់ស្អាត
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ Taeyeon សមាជិកក្រុម Girls’ Generation បានផ្តល់ដំបូន្មានដល់អ្នកគាំទ្ររបស់នាងអំពីការប្រើប្រាស់គ្រឿងសំអាង។ អ្នកគាំទ្របានចោទជាសំណួរដែលទាក់ទងនឹងមនុស្សស្រីជាច្រើនថា តើ Taeyeon ធ្វើអ្វីជាមួយគ្រឿងសម្អាងដែលមិនបានប្រើ ហើយធ្វើដូចម្តេចទើបអាចស្រកដោយមិនមានវិប្បដិសារី? ជាការឆ្លើយតបរបស់ Taeyeon មានទាំងការអនុវត្ត និងការគិតគូរ។

យោងតាម Taeyeon បានបញ្ចាក់ថា គន្លឹះសំខាន់គឺស្វែងរកនរណាម្នាក់ដែលនឹងពេញចិត្តចំពោះរបស់ដែលមិនប្រើ។ នាងបានណែនាំថា “ប្រសិនបើមានគ្រឿងសម្អាងដែលអ្នកមិនបានប៉ះក្នុងរយៈពេលជាងមួយឆ្នាំ វាដល់ពេលដែលត្រូវឲ្យពួកវាទៅ។ បញ្ជូនវាទៅអ្នកដែលនឹងប្រើវាឲ្យបានល្អ”។
សមាជិកក្រុម Girls’ Generation ក៏បានបញ្ចាក់ពីសារៈសំខាន់នៃការទទួលស្គាល់កាលបរិច្ឆេទផុតកំណត់របស់គ្រឿងសម្អាង។ “ខ្ញុំមិនជឿលើការសន្សំសំចៃជាមួយគ្រឿងសម្អាងពេកទេ។ ពួកវាមានអាយុកាល ហើយខ្ញុំទិញវាដើម្បីប្រើ។ ប្រសិនបើមានលើសកំណត់ កុំខ្ជះខ្ជាយវាពេកអី យើងគួរអនុវត្តវានៅលើរាងកាយយើងផ្ទាល់។ វាប្រសើរជាងការទុកវាចោលដោយមិនបានប្រើ ហើយនៅទីបំផុតបោះវាចោល។ ការសន្សំសំចៃច្រើនពេក អាចនាំអោយមានកាកសំណល់ដែលមិនចាំបាច់គរពេញផ្ទះ។

យ៉ាងណាមិញ ក្រោយអ្នកគាំទ្ររបស់នាងបានស្ដាប់ដំបូន្មានរួចរាល់ក៏ប្រញាប់បញ្ចេញមតិអរគុណនូវគន្លឹះដ៏សំខាន់មួយនេះ។ ជាពិសេស គ្រប់គ្នានឹងយកសំដីរបស់ Taeyeon ទៅអនុវត្តភ្លាមៗ ដើម្បីទទួលបានសម្រស់ព្រមជាមួយនឹងការសន្សំសំចៃដ៏ល្អប្រសើរជាងខ្ជះខ្ជាយដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖KBIZoom
ចុចអាន៖ជាប់ពន្ធនាគារ ៥ ឆ្នាំ តារាចម្រៀង Jung Joon Young នឹងមានសេរីភាពវិញនៅឆ្នាំ ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


