ជីវិតកម្សាន្ដ
ត្បិតថាពង្រឹងការសម្ដែង ក៏អាជីពរបស់ Zhao Liying និង Yang Mi នៅតែធ្លាក់ចុះ
Yang Mi និង Zhao Liying គឺជាតារាស្រីដែលកំពុងត្រូវបានគេយកមកប្រៀបធៀបឥតឈប់ឈរ ដោយសារតែពួកគេមានអាជីពស្រដៀងគ្នា។ តារាស្រីទាំងពីរតុបតែងខ្លួនស្រដៀងគ្នា ខណៈពេលដែលអ្នកគាំទ្រគិតថាពួកគេកំពុងពង្រឹងតួនាទីរៀងៗខ្លួន ស្របពេលដែលអាជីពអ្នកទាំងពីរកំពុងធ្លាក់ចុះ។

អាស្រ័យហេតុនេះ ថ្វីត្បិតតែតារាស្រីទាំងពីររូបនេះបានលេចមុខក្នុងខ្សែភាពយន្តក៏ដោយ ប៉ុន្តែការពិតពួកគេទើបតែត្រូវបានផ្តល់ឲ្យនូវផ្នែកទីពីរប៉ុណ្ណោះ ដែលបម្រើជាផ្ទៃខាងក្រោយសម្រាប់តារាសម្តែងដែលមានទេពកោសល្យ ឬមនុស្សចាស់ឬរលកចាស់។ បើប្រៀបធៀបទៅនឹងស្ថានភាពពីមុនរបស់ពួកគេនៅក្នុងរឿងភាគទូរទស្សន៍ វាច្បាស់ណាស់ថា Yang Mi និង Zhao Liying មិនមានតម្លៃដូចគ្នានោះទេ។
ពេលទទួលតួទីពីរក្នុងរឿង Harbin ឆ្នាំ ១៩៩៤ ក្រោមសម្ពាធខ្លាំងពីអ្នកគាំទ្រ Yang Mi បានបង្ហោះអត្ថបទមួយនៅលើ Weibo បញ្ជាក់ថា ខ្លួនទទួលយកតួនាទីនេះ ព្រោះអាណិតតួរអង្គ ព្រោះតួសម្តែងល្អ ។ យ៉ាងណាមិញ តារាស្រីរូបនេះត្រូវបានគេចំអកភ្លាមៗថានាងគ្រាន់តែសម្ដែងយកលេស ព្រោះមិនសូវមានការងារប៉ុណ្ណោះ ដែលនេះបង្ហាញថា អាជីពរបស់នាងកំពុងមានសញ្ញាធ្លាក់ចុះ។
ចំណែក Zhao Liying វិញ តារាស្រីរូបនេះបានចំណាយពេលថតរឿង Ho Lang Chi Lo យូរណាស់មកហើយ ប៉ុន្តែក្រោយមកមិនមានព័ត៌មានអ្វីផ្សេងនោះទេ គ្មាននរណាម្នាក់ដឹងពីខ្លឹមសារជាក់លាក់នៃភាពយន្ត ឬកាលបរិច្ឆេទចាក់ផ្សាយនោះទេ។ ថ្មីៗនេះ តារាស្រីរូបនេះ ត្រូវបានគេនិយាយថា លេចមុខក្នុងរឿង Tuong Vien Long ប៉ុន្តែគេមិនដឹងថា នាងនឹងក្លាយជាតួសម្តែង ឬជាភ្ញៀវកិត្តិយសនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖saostar
ចុចអាន៖Jennie ក្លាយជាតារាស្រីមានមុខលើទស្សនាវដ្តី Vogue ច្រើនជាងគេបង្អស់លើលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


