ជីវិតកម្សាន្ដ
Jennie ក្លាយជាតារាស្រីមានមុខលើទស្សនាវដ្តី Vogue ច្រើនជាងគេបង្អស់លើលោក
Jennie សមាជិកក្រុម BLACKPINK បានក្លាយជាតារាស្រីកូរ៉េខាងត្បូងលេចមុខលើគម្របទស្សនាវដ្តី Vogue ច្រើនជាងគេបំផុត នៅក្នុងវិស័យម៉ូដសំលៀកបំពាកនាឆ្នាំ២០២៣។ ពេញមួយឆ្នាំ វត្តមានរបស់នាងបានគ្របដណ្តប់លើការបោះពុម្ពជាច្រើន ដោយបង្ហាញពីឥទ្ធិពលដែលមិនអាចប្រៀបផ្ទឹមឡើយ។

វិស័យម៉ូដរបស់នាងបានចាប់ផ្តើមខ្លាំងក្នុងខែកុម្ភៈ ដោយ Jennie បានតុបតែងខ្លួនលើក្របរបស់ Vogue Korea មិនមែនម្តង ឬពីរដងទេ ប៉ុន្តែបីដង បង្កើតសម្លេងសម្រាប់ឆ្នាំដ៏អស្ចារ្យដែលអ្នកណាៗក៏សាទរចំពោះវត្តមាននាង។ ក្រោយមកក្នុងខែមេសា សមាជិកក្រុម BLACKPINK បាននាំមកនូវភាពពិសេសទ្វេដង ខណៈនាងបានព្យាយាមសម្រិតសម្រាំងលើក្របរបស់ Vogue របស់តៃវ៉ាន់។ ចំណែកនៅខែកក្កដា ទស្សនិកជនជាច្រើន បានឃើញភាពឆើតឆាយរបស់នាងជាថ្មីម្ដងទៀតនៅលើក្របទស្សនាវដ្តី Vogue Japan ។ នៅក្នុងរដូវក្តៅនៃខែកក្កដា និងសីហា Jennie បាននាំយកនូវភាពអស្ចារ្យបំផុតទៅកាន់ Vogue Singapore ម្ដង ។
ទោះយ៉ាងណាក៏ដោយ គិតត្រឹមឆ្នាំ ២០២៣ Jennie បង្ហាញវត្តមានលើគម្របទស្សនាវដ្តី Vogue ចំនួន ៧ គួរឲ្យកត់សម្គាល់។ ចំនួនដ៏គួរឲ្យចាប់អារម្មណ៍ដែលគ្រងមកុដនាងជាមហាក្សត្រីនៃទស្សនាវដ្តី Vogue សម្រាប់ឆ្នាំនេះគួរឲ្យសរសើរ។

យ៉ាងណាមិញ សរុបមកទាំង Jennie និងកំពូលតារាម៉ូដែល Amber Valleta ទាំងពីរផ្តល់គុណប្រយោជន៍ដល់ទស្សនាវដ្ដី Vogue ច្រើនបំផុតទីពីរទូទាំងពិភពលោក ដែលនីមួយៗមានសរុបចំនួន ៤ ស្របពេលដែល តារាម៉ូដែល Naomi Campbell នាំមុខ ៥ប៉ុណ្ណោះ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖KBIZoom
ចុចអាន៖Jungkook បង្ហាញពីក្រោយឆាកនៃការកោរសក់ខ្លួនឯង មុនចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


