Connect with us

ជីវិតកម្សាន្ដ

រូបភាពដំបូងរបស់ Jisoo ក្នុងស៊េរីរឿងខ្មោច Zombies ទទួលបានការគាំទ្រយ៉ាងច្រើន

បានផុស

នៅ

បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា Jisoo សមាជិកក្រុម BLACKPINK កំពុងត្រៀមសម្តែងជាតួឯកស្រីក្នុងរឿងភាគកូរ៉េថ្មីមានចំណងជើង “Influenza” ជាមួយតួឯកប្រុស Park Jeong Min រូបភាពដំបូងនៃតួអង្គដែលនាងកំពុងសម្តែងបានទម្លាយជាសាធារណៈនាពេលថ្មីៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងភាពយន្តបែបរន្ធត់មួយនេះ Park Jeong Min ជាតួប្រុសមានឈ្មោះថា Jae Yoon គាត់បានចូលបម្រើយោធានៅអាយុ ២៦ ឆ្នាំ ចំពេលពិភពលោកកំពុងវឹកវរនឹងមេរោគ zombies។ ដោយសារមានអារម្មណ៍ព្រួយបារម្ភអំពីអនាគត​ ​​គាត់​បាន​សុំបែក​គ្នា​ជាមួយ​មិត្ត​ស្រី​​ ដើម្បីប្រឈម​មុខ​នឹង​ពិភព​លោក​ដែល​ឈ្លានពាន​ដោយខ្មោច zombies ។ ដោយមានភាពទន់ខ្សោយ និងមិនមានស្ថេរភាព គាត់ចាប់ផ្តើមនូវតួនាទីជាអ្នកដឹកនាំអង្គភាពប្រឈមមុខនឹងពួក zombies ។

ដោយឡែក ងាកទៅ Jisoo នឹងដើរតួជា Young Joo ជាមិត្តស្រីរបស់តួប្រុស Jae Yoon ដោយសារមិនយល់ពីអារម្មណ៍របស់ភាគីខាងប្រុសដែលសុំបែក​ទើបនាងសម្រេចចិត្តចេញទៅជួប Jae Yoon។ ប៉ុន្តែ​នៅតាមផ្លូវនាងបាន​ឃើញ​ការ​ផ្ទុះ​មេរោគ​ខ្មោចឆៅ។ ភ្លាមៗនាងបានតស៊ូនិង​ប្រឆាំងពពួកខ្មោច zombies ដើម្បីរស់រានមានជីវិតទៅជួបតួប្រុស។ ក្រោយមកដោយសារតែការប្រយុទ្ធ វាបានធ្វើឲ្យនាងកាន់តែកាន់តែរឹងមាំក្នុងការតស៊ូជាមួយបិសាចនៅចំពោះមុខរហូតបានជួបតួប្រុស ហើយអ្នកទាំងពីរនៅតែបន្តស៊ូប្រយុទ្ធរហូតដល់ចុងបញ្ចប់សាច់រឿង។

យ៉ាងណាមិញ ត្រឹមតែរូបភាពមួយសន្លឹករបស់សមាជិកក្រុម BLACKPINK កាន់កំភ្លើងប៉ុណ្ណោះប៉ុន្តែបានធ្វើឲ្យអ្នកទស្សនាមា​នអារម្មណ៍ញាប់ញ័រចង់ឲ្យភាពយន្តបែបរន្ធត់ព្រឺព្រួចរបស់នាងចេញឆាប់ៗខាងមុខ។​ លើសពីនេះ ក្នុងនោះមានមតិជាច្រើនសាទរនឹងឈុតឆាកប្លែកថ្មីជាងភាពយន្តមុនៗរបស់នាង ដោយលើកនេះ Jisoo សម្ដែងជាតួបែប Action ​វិញម្ដង៕

ឈុតឆាករបស់ Jisoo ក្នុងភាពយន្ត zombies

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មុនត្រូវប៉ូលិសចាប់ខ្លួន តារា TikTok “Mama” ដ៏ល្បីនៅកូរ៉េ មានដំណើរជីវិតត្រឹមជាសិស្សធម្មតាប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម