ជីវិតកម្សាន្ដ
មុខមាត់ពិតម្តាយរបស់ Justin អ្នកគាំទ្រគិតស្មានថាជាបងស្រីបង្កើត
មិនមែនជាញឹកញាប់ទេ ដែលអ្នកគាំទ្រទូទាំងពិភពលោកអាចឃើញរូបភាពគ្រួសាររបស់ Justin Bieber ថតជុំគ្នាបង្ហោះជាសាធារណៈនោះ។ ដោយសារតែតារាចម្រៀងប៉ុបរូបនេះកម្រនឹងបង្ហាញពីស្ថានភាពជាក់លាក់ណាមួយទាក់ទងនឹងឪពុកម្ដាយបង្កើត។

យ៉ាងណាក៏ដោយ កាលពីក្នុងរដូវកាលបុណ្យណូអែលឆ្នាំនេះ តារាចម្រៀង Justin Bieber បាននាំភរិយាដ៏ស្រស់ស្អាតគឺ Hailey Bieber ទៅជួបគ្រួសាររបស់លោក ដើម្បីអបអរជប់លៀងឆ្លងឆ្នាំ២០២៣ផង។ ក្នុងនោះអ្នកគាំទ្របានសង្កេតឃើញថាទាំងម្ដាយក្មេកនិងកូនប្រសាស្រីហាក់ចុះសម្រុងនឹងគ្នា ព្រមទាំងមានរូបភាពទទួលទានអាហារជុំគ្នា។
តាមរយៈរូបភាពដែលម្ដាយរបស់ Justin Bieber បានបង្ហោះរូបថតអបអរបុណ្យណូអែល ជាមួយទាំងកូនប្រុស Justin និងកូនប្រសាស្រី Hailey ដោយដាក់ខេបសិនយ៉ាងមានអត្ថន័យថា ‘My heart is full. Merry Christmas’។ ប៉ុន្តែអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍និងស្រឡាំងកាំងនោះគឺរូបសម្រស់ដ៏ស្រស់ស្អាតនិងក្មេងជាងវ័យរបស់អ្នកម្ដាយ ដែលឈរក្បែរកូនប្រុសរបស់ខ្លួន ដែលគ្រប់គ្នាគិតថាគាត់ជាបងស្រី ព្រោះគាត់មានមុខក្មេងជាងវ័យសឹងមិនជឿ។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនបានចូលទៅសរសើរពីសម្រស់អ្នកម្ដាយ Justin Bieber ថា បើសិនមិនបញ្ចាក់ថាតារាចម្រៀងជនជាតិកាណាដាជាកូនប្រុសបង្កើត ហើយ Hailey ជាកូនប្រសាស្រីទេ ពួកគេអាចយល់ច្រឡំសុទ្ធសាធថាជាបងប្អូនប្រុស្រីនឹងគ្នាផង។ ក្នុងនោះក៏មានទស្សនិកជនបញ្ចេញមតិលេងសើចថា ម្ដាយមានមុខក្មេងជាង Justin ជិត១០ដងឯណោះ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយលែងលះស្វាមី Ariana បង្កើតទំនាក់ទំនងស្នេហាជាមួយបុរសពោះម៉ាយ Ethan Slater
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


