ជីវិតកម្សាន្ដ
សុខៗ Gong Yoo លុបរូបភាពទាំងអស់លើ IG ផ្ទាល់ខ្លួន
Gong Yoo ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបលោកបានសម្រេចចិត្តលុបរូបថតទាំងអស់នៅលើ Instagram ផ្ទាល់ខ្លួន។ ក្រោយមកតារាកូរ៉េរូបនេះបានទម្លាយពីមូលហេតុដែលលោកសម្រេចលុបចោលរូបទាំងនោះដោយទុកតែប៉ុន្មានសន្លឹកប៉ុណ្ណោះ។
កាលពីពេលថ្មីៗនេះផងដែរ តួឯកប្រុសក្នុងរឿង “Train to Busan” បានធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោកមានការភ្ញាក់ផ្អើលនិងងឿងឆ្ងល់យ៉ាងខ្លាំងថា តើមានអ្វីកើតឡើងចំពោះតារាកូរ៉េខាងត្បូង Gong Yoo ខណៈដែលរូបភាពដែលគាត់បានបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួនមានឈ្មោះថា gongyoo_official និងមានអ្នកគាំទ្រជាង ៤.១លាននាក់កន្លងមក នៅសុខៗបែរជាត្រូវបានលុបចោល ដោយបន្សល់ទុកតែ២សន្លឹកប៉ុណ្ណោះ។

តាមរយៈរូបភាពរបស់ Gong Yoo ក្នុងឈុតជាមួយនឹងស្នាមញញឹមដ៏មានមន្តស្នេហ៍ និងរូបភាពនៃផ្ទៃខាងក្រោយខ្មៅដែលគាត់បានបង្ហោះដើម្បីចូលរួមរំលែកទុក្ខចំពោះតែតារាសម្តែងប្រុស Lee Sun Kyun ប៉ុណ្ណោះ។
នៅពីក្រោយការសង្ស័យជាច្រើន ទស្សនិកជនបានរង់ចាំការបកស្រាយលម្អិតពីតារាប្រុស Gong Yoo ដោយបង្អង់យូររូបលោកបានទម្លាយការពិតពីមូលហេតុសម្រេចចិត្តលុបរូបភាពចោលថា “ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមិនបង្ហោះរូបថតសកម្មភាពផ្ទាល់ខ្លួនដូចធម្មតានៅលើ IG ទេ។ វានឹងត្រូវបានបង្ហោះតែអំពីការងារប៉ុណ្ណោះ ហើយទុកឲ្យភ្នាក់ងារផ្ទាល់ខ្លួនជាអ្នកដោះស្រាយតាមបំណងតាំងពីដើមមក”។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីអ្នកគាំទ្របានដឹងរឿងរ៉ាវនៅពីក្រោយការសម្រេចចិត្តរបស់ Gong Yoo ហើយ ម្នាក់ៗបានសម្ដែងការខកចិត្ត ប៉ុន្តែក៏នៅតែមានមនុស្សមួយចំនួនធំគោរពលើការសម្រេចចិត្តរបស់លោកដដែល។ ស្របពេលដែលហ្វេនបញ្ចេញមតិថា ពីពេលនេះតទៅ ពួកគេលែងបានឃើញរូបភាពបែបឯកជនរបស់លោកទៀតហើយ។
សូមរម្លឹកដែរថា Gong Yoo បានសម្រេចបើក Instagram ផ្ទាល់ខ្លួនកាលពីឆ្នាំ២០២១ ដែលកាលណោះ បានធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តយ៉ាងខ្លាំង ហើយម្នាក់ៗសម្រុកចូលទៅ Follow បុរសម្នាក់នេះយ៉ាងគគ្រឹកគគ្រេង សឹងមិនជឿថាទោះបីជាឈានដល់វ័យជ្រេយ៉ាងណា តែកេរ្ត៍ឈ្មោះនិងភាពសង្ហារបស់លោកនៅតែសាយភាយពេញពិភពលោក៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Sung-kyung រងការរិះគន់ស្លៀកឈុតស ចំថ្ងៃកាន់ទុក្ខមរណភាព Lee Sun-kyun ទូទាំងប្រទេស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


