ជីវិតកម្សាន្ដ
ម្តាយ Angelina ស្រស់ស្អាតបែបនេះ ទើបបន្តជំនាន់សម្រស់ដល់កូននិងចៅស្រី
បើទោះបីជាពេលនេះ Marcheline Bertrand បានលាចាកលោកតាំងពីឆ្នាំ២០០៧ ព្រោះតែជំងឺមហារីកអូវែក្នុងវ័យ ៥៦ ឆ្នាំក៏ដោយ។ ប៉ុន្តែសម្រស់របស់នាងនៅតែត្រូវបានទស្សនិកជនទូទាំងពិភពលោក លើកឡើងឥតឈប់ឈរ។ ជាពិសេសនោះគឺភាពស្រស់ស្អាតដែលតារាហូលីវូដរូបនេះមានបន្តឲ្យ Angelina Jolie និងចៅស្រី។

អំឡុងពេលសម្ដែងភាពយន្តម្ដាយរបស់ Angelina Jolie គឺជាស្រីស្អាតដែលអ្នកណាៗក៏លើកសរសើរពីសម្រស់ល្អឯករបស់នាងផងដែរ។ ថ្វីបើមកដល់ពេលនេះលែងមានវត្តមានលោកស្រីលើលោកនេះក៏ពិតមែន ប៉ុន្តែកេរ្ត៍ឈ្មោះរបស់តារាសម្ដែងជើងចាស់ Marcheline Bertrand តែងតែជាប្រធានបទ នៅពេលដែលកូនស្រីរបស់ Angelina Jolie គឺ Shiloh Jolie Pitt កាន់តែធំពេញវ័យ។
ក្នុងនោះទស្សនិកជាច្រើនបានធ្វើការប្រៀបធៀបសម្រស់អ្នកទាំងបី ដោយសុទ្ធតែលើកឡើងដូចៗគ្នាថា Marcheline Bertrand មាន DNA ដ៏ស្រស់ស្អាតតាំងពីកំណើត រហូតចែកចាយទៅដល់តារាសម្តែង Angelina Jolie និងព្រមទាំង Shiloh Jolie Pitt ដែលជាចៅស្រីបន្តវេន។
លើសពីនេះទៀតសោត កាលពីពេលថ្មីៗនេះ ទំព័រហ្វេកប៊ុករបស់ Angelina Jolie បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់ម្ដាយ Marceline Bertrand, Angelina Jolie និង Shiloh Jolie Pitt ដោយបានប្រៀបធៀបសម្រស់ពីមួយជំនាន់ទៅមួយជំនាន់ ដោយគ្រាន់តែរូបភាពរបស់ Marcheline ប៉ុណ្ណោះ ដែលមនុស្សជាច្រើនបញ្ចេញចេញមតិថា នាងពិតជាស្រស់ស្អាតខ្លាំង និងល្អឥតខ្ចោះសក្តិសមជាមនុស្ស្រីស្អាតបំផុតដែលផ្ដល់ DNA ដល់កូននិងចៅស្រីពិតមែន៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖២០២៤ ជាឆ្នាំដែលតារាបរទេស១០រូប រកចំណូលបានច្រើនជាងគេបង្អស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


