ជីវិតកម្សាន្ដ
មិត្តប្រុសហៃសូ Aom Sushar បង្ហោះរូបជូនពរថ្ងៃកំណើតឲ្យមិត្តស្រីយ៉ាងផ្អែមល្ហែម
បើទោះបីជាមួយរយៈចុងក្រោយនេះ គូស្នេហ៍អ្នកជំនួញប្រាក់លានប្រចាំប្រទេសថៃមិនសូវបង្ហាញរូបភាពស្និទ្ធស្នាលជាមួយគ្នាច្រើនដូចពីមុនក៏ពិតតមែន ប៉ុន្តែ Aom Sushar និងមិត្តប្រុសសង្គមខ្ពស់ Amp Pithan នៅតែផ្អែមល្ហែមដដែល។

តួយ៉ាង នៅក្នុងឆ្នាំនេះដែរអ្នកជំនួញ Amp Pithan បានបង្ហោះរូបថតផ្អែមល្ហែមរបស់គូស្នេហ៍ ដោយជូនពរ Aom Sushar រីករាយថ្ងៃកំណើតដូចរាល់ឆ្នាំ តាមរយៈ Instagram ផ្ទាល់ខ្លួនជាមួយសារមួយឃ្លាថា “Happy birthday សូមឲ្យអូនសប្បាយចិត្តរាល់ៗថ្ងៃ មានសុខភាពល្អ ជោគជ័យគ្រប់វិស័យ និងកាន់តែមានសម្រស់ស្រស់ស្អាតលើសមុន”។
យ៉ាងណាក៏ដោយ មិនរង់ចាំយូរអ្នកគាទ្រគូស្នេហ៍របស់តារាសម្ដែងស្រីរាងតូចច្រឡឹង Aom Sushar បានចូលមកបញ្ចេញមតិពីក្រោមរូបភាពដែលកំលោះហៃសូ Amp Pithan បង្ហោះជូនពរថ្ងៃកំណើតមិត្តស្រីជាទីស្រលាញ់។ ក្នុងនោះទស្សនិកជនបានបញ្ចេញមតិស្របគ្នាក្នុងន័យជូនពរនាងឲ្យកាន់តែមានសម្រស់ស្អាត និងសុខភាពល្អ។
យ៉ាងណាមិញ នៅតែមានទស្សនិកជនមួយចំនួនលើកសរសើរពីសម្រស់តួស្រីនិយមស្លៀកពាក់ស៊ីវល័យនេះថា ៣៦ឆ្នាំហើយ ប៉ុន្តែបើនិយាយពីសម្រស់ក្មរងស្រករក្រោយសុំចុះចាញ់ហើយ។
លើសពីនេះទៀតសោត មហាជនមួយចំនួនថែមទៀតហាក់យល់ស្របថា Aom មានវ័យជ្រេក៏ពិតមែន ប៉ុន្តែមុខមាត់ក្មេងជាងវ័យរបស់នាងនេះហើយ ដែលតែងតែប្រជែងជាមួយក្មេងៗស្រកក្រោយក្នុងភាពយន្តភាគថៃកន្លងមក។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនោះទៀត មិនថាកេរ្តិ៍ឈ្មោះល្បីល្បាញ ឬសម្រស់ស្អាតជាងវ័យនោះទេ សូម្បីតែជីវិតឯកជនដែលនាងមានមិត្តប្រុសជាអ្នកជំនួញប្រាក់លាន ក៏ត្រូវមហាជនតាមដានជាប់លាប់មិនលួសពេលផងដែរ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Aom ប្រារព្ធខួបកំណើតឈានចូលវ័យ៣៦ឆ្នាំ ខណៈទស្សនិកជនសឹងមិនជឿថាជាការពិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


