ជីវិតកម្សាន្ដ
Aom ប្រារព្ធខួបកំណើតឈានចូលវ័យ៣៦ឆ្នាំ ខណៈទស្សនិកជនសឹងមិនជឿថាជាការពិត
តារាសម្ដែងថៃរាងតូចច្រឡឹង Aom Sushar Manaying កាលពីទី០៩ ខែមករា ឆ្នាំ២០២៤ បានបង្ហោះរូបភាពអបអរថ្ងៃខួបកំណើតរបស់ខ្លួនក្នុងវ័យ៣៦ឆ្នាំ ខណៈដែលអ្នកគាំទ្រ ជាពិសេសទស្សនិកជនដែលទស្សនាភាពយន្តរបស់នាងហាក់មិនចង់ជឿ។

តាមរយៈបណ្ដាញសង្គម IG ផ្ទាល់ខ្លួន Aom Sushar បានសរសេរខេបសិនអបអរខួបកំណើតរបស់នាងលើរូបភាពប៉ុន្មានសន្លឹកថា “នៅថ្ងៃខួបកំណើតរបស់ខ្ញុំ ខ្ញុំមិនមែនទើបតែប្រារព្ធមួយឆ្នាំទៀតនោះទេ ខ្ញុំកំពុងប្រារព្ធនូវភាពពិសេសនៃភាពជាខ្ញុំ។ សូមអរគុណដល់កូនៗ maneemejai, kie.kosit297, minddmakeup, pedhoz ដែលបានបង្កើតរូបភាពសម្រាប់ខួបកំណើតរបស់ Aom ឆ្នាំនេះ”។
យ៉ាងណាក៏ដោយ នៅពេលដែលទស្សនិកជនជាច្រើនដែលធ្លាប់តែទស្សនាភាពយន្តដែលនាងដើរតួឯកកន្លងមកគិតស្មានថាតារាស្រីដ៏មានទេពកោសល្យរូបនេះត្រឹមអាយុ២០ស្ដើងប៉ុណ្ណោះ។ ប៉ុន្តែនៅពេលពួកគេដឹងភ្លាមៗ ម្នាក់ៗបានចូលមកបញ្ចេញមតិថា បើមិនបង្ហើបប្រាប់ប្រាកដណាស់សឹងថាគ្មានអ្នកជឿឡើយ។ ដោយសារតែកន្លងមកនាងតែងតែដើរតួជាក្មេងស្រីបែបស៊ីវល័យ និងក្រមិចក្រមើមបែបតួអង្គស្រីដែលគួរឲ្យស្រលាញ់ប៉ុណ្ណោះ។
លើសពីនេះទៀតសោត មហាជនមួយចំនួនថែមទៀតហាក់យល់ស្របថា Aom មានអាយុ៣៦ឆ្នាំក៏ពិតមែន ប៉ុន្តែមុខមាត់ក្មេងជាងវ័យរបស់នាងនេះហើយ ដែលតែងតែប្រជែងជាមួយក្មេងៗស្រកក្រោយក្នុងភាពយន្តភាគថៃកន្លងមក។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនោះទៀត មិនថាកេរ្តិ៍ឈ្មោះល្បីល្បាញ ឬសម្រស់ស្អាតជាងវ័យនោះទេ សូម្បីតែជីវិតឯកជនដែលនាងមានមិត្តប្រុសជាអ្នកជំនួញប្រាក់លាន ក៏ត្រូវមហាជនតាមដានជាប់លាប់មិនលួសពេលផងដែរ៕





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៤៥ឆ្នាំហើយ តែ Pong Nawat នៅតែអាចបង្អួតសាច់ដុំទ្រូង អង្រួនបេះដូងហ្វេនស្រីៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


