ជីវិតកម្សាន្ដ
“កូនក្មេងនឹងមនុស្សចាស់” ជាប់លេខ១ស្ទួនៗ២សប្ដាហ៍ជាប់គ្នា
បទ”កូនក្មេងនឹងមនុស្សចាស់” របស់កញ្ញា តន់ ចន្ទសីម៉ា គ្រប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែនាំមុខគេ ក្នុងកម្មវិធីតន្ត្រីតាមទូរស័ព្ទ Pleng by Smart ដោយបទចម្រៀង មួយបទនេះ បានជាប់លេខ១ស្ទួនៗ២សប្ដាហ៍ជាប់គ្នាតែម្ដង។ នេះបើផ្អែកតាមរបាយការណ៍ របស់Pleng ។

Pleng by Smart ជាកម្មកម្មវិធីតន្ត្រី តាមទូរសព្ទយ៉ាងសម្បូរណ៍ សម្រាប់អ្នកចូលចិត្តតន្ត្រីនានា តាមរយៈបណ្ដាញទូរសព្ទចល័តដ៏ទំនើបរបស់ខ្លួន ដោយនៅក្នុងនោះ មានបទចម្រៀងខ្មែរ និង អន្តរជាតិជាង១លានបទ។ បទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ត្រូវបានគេដឹងថា មាន វត្តមានក្នុងកម្មវិធីដ៏ទំនើបមួយនេះផងដែរ ហើយតែងតែជាប់នៅចំណាត់ថ្នាក់កំពូលជាញឹកញយ ជាក់ស្ដែងដូចជាបទ”កូនក្មេងនឹកមនុស្សចាស់” របស់កញ្ញា តន់ ចន្ទសីម៉ា នេះជាដើម។

ដូចដែលលោកអ្នកបានដឹងហើយថា កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីម្នាក់ ដែលធ្លាប់ មានប្រវត្តិជាអតីតជាសិស្សជយលាភីស្មូតកំណាព្យលេខ១ប្រចាំខេត្តតាកែវ។ នាងប្រើពេលតែ ជាង១ឆ្នាំប៉ុណ្ណោះជាមួយផលិតកម្ម Galaxy Navatra អាចឈានជើងជាកំពូលតារាចម្រៀងជួរមុខ ក្នុងប្រទេសកម្ពុជា បានធ្វើឲ្យនាងផ្លាស់ប្ដូរ១៨០ដឺក្រេយ៉ាងលឿនបំផុត។ ក្មេងស្រីម្នាក់នេះ មិន ធ្លាប់ គិត ឡើយថា អាចក្លាយខ្លួនជាតារាចម្រៀងល្បី ហើយអាចច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូច សព្វថ្ងៃនេះឡើយ។ បច្ចុប្បន្នផលិតកម្ម Galaxy Navatra កំពុងតែសម្រុកផលិតបទចម្រៀងឲ្យនាងក៏ដូចជាតារា ចម្រៀងជាច្រើនទៀត ដើម្បីឲ្យប្រជាប្រិយរបស់នាងកាន់តែទទួលបានការគាំទ្របន្ថែមទៀត។

ប្រិយមិត្តតោះ!ស្ដាប់ “បទ”កូនក្មេងនឹកមនុស្សចាស់” របស់តន់ ចន្ទសីម៉ា ជាថ្មីម្ដងទៀតទាំងអស់ គ្នា វាមានចំណុចពិសេសបែបណា បានជាអាចជាប់លេខ១ស្ទួនៗ២សប្ដាហ៍ជាប់គ្នាបែបនេះ៖
-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


