ជីវិតកម្សាន្ដ
ម្ដាយស្អាតបែបនេះ ទើប V សមាជិក BTS សង្ហាទាក់ចិត្តស្រីៗលើពិភពលោក
ទោះបីជាបច្ចុប្បន្ននេះ V កំពុងជាប់បម្រើយោធាក៏ដោយ ក៏ប្រជាប្រិយភាពរបស់លោកនៅតែទទួលបាននូវភាពល្បីល្បាញលើពិភពលោក។ មិនថាក្រុមបែកខ្ញែកគ្នាមួយរយៈធំក៏ពិតមែន ប៉ុន្តែក្ដីបារម្ភនិងការយកចិត្តទុកដាក់ពីអ្នកគាំទ្រនៅតែមានចំពោះសមាជិកក្រុម BTS រូបនេះជានិច្ច។

មិនត្រឹមប៉ុណ្ណឹងនោះទេ នៅលើបណ្ដាញអ៉ិនធើណេតក្នុងប្រទេសកូរ៉េខាងត្បូង ដែលចុះផ្សាយដោយសារព័ត៌មាន allkpop សូម្បីតែរូបភាពម្តាយបង្កើត V ក៏ត្រូវបានគេចែករំលែកយ៉ាងព្រោងព្រាត ទាក់ទិននឹងសម្រស់របស់លោកស្រី។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងមិនធម្មតាពីសំណាក់អ្នកគាំទ្រនោះគឺថា ថ្វីបើម្ដាយរបស់ V មានអាយុជ្រេណាស់ទៅហើយ ប៉ុន្តែស្បែកមុខគាត់នៅតែតឹងណែន ហើយទស្សនិកជនអាចនឹងច្រឡំថាជាបងស្រីរបស់លោកថែមទៀតផង។
បន្ទាប់ពីរូបភាពម្ដាយបង្កើត V បានផ្សាយលើបណ្ដាញអ៉ីនធើណេតយ៉ាងព្រោងព្រាត ងាកទៅកាន់អ្នកបញ្ចេញមតិក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើន សុទ្ធតែនិយាយមិនខុសគ្នាប៉ុន្មាននោះទេថា លោកស្រីទាំងស្អាតនិងគួរឲ្យស្រលាញ់ខ្លាំង។ ដូចច្នេះអ្នកគាំទ្រក្រុម BTS មិនភ្ញាក់ផ្អើលទេ ដែលកូនប្រុសគាត់សង្ហាខ្លាំង អាចទាក់ចិត្តស្រីៗទូទាំងពិភពលោក។
សូមរម្លឹកថែមទៀតថា V កាលពីឆ្នាំ ២០២១ និង ២០២២ សមាជិកក្រុម BTS រូបនេះ បានជាប់ចំណាត់ថ្នាក់លេខ១ ជា បុរសសង្ហានិងស្អាតបំផុតក្នុងពិភពលោក ដែលនេះបានធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយយ៉ាងខ្លាំង និងយល់ស្របថា V ពិតជាសក្តិសមនឹងកេរ្តិ៍ឈ្មោះជាប្រុសស្អាតមិនត្រឹមសម្រាប់ទស្សនិកជន តែឈានដល់ហ្វេន Kpop ទូទាំងពីភពលោកផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនិកជនរិះគន់ Park Min Young ស្លៀកពាក់មិនទំនងក្នុងរឿង “Marry My Husband”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


