ជីវិតកម្សាន្ដ
សំណុំរឿងរបស់ Lee Sun Gyun ត្រូវស៊ើបអង្កេតដោយក្រុមប៉ូលិសថ្មី ក្រោយលេចធ្លាយព័ត៌មានសម្ងាត់
អាជ្ញាធរផ្នែកស៊ើបអង្កេតថ្មី កំពុងបន្តរឿងក្ដីរបស់សព Lee Sun Gyun ដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការប្រើប្រាស់គ្រឿងញៀន ក្រោយការលេចធ្លាយព័ត៌មានសំងាត់របស់តារាសម្ដែងរូបនេះទៅកាន់ជនទី៣ពីប៉ូលិស Incheon ដោយយោងតាមការចុះផ្សាយពី alkpop នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ ។

យោងតាមព័ត៌មានពីអាជ្ញាធរស៊ើបអង្កេត, អង្គភាពស៊ើបអង្កេតប្រឆាំងអំពើពុករលួយ និងឧក្រិដ្ឋកម្មសេដ្ឋកិច្ចនៃទីភ្នាក់ងារប៉ូលិសភាគខាងត្បូង Gyeonggi បានធ្វើប្រតិបត្តិការស្រាវជ្រាវ និងរឹបអូសនៅអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀនរបស់ទីភ្នាក់ងារប៉ូលិស Incheon ដែលកំពុងដោះស្រាយសំណុំរឿង Lee Sun Gyun និងអង្គការប្រព័ន្ធផ្សព្វផ្សាយ ដែលបានរាយការណ៍អំពីការស៊ើបអង្កេតនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ ។
ក្នុងប្រតិបត្តិការនោះ ប៉ូលិសបានទទួលទូរសព្ទដៃរបស់បុគ្គលិកម្នាក់ពីក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀនរបស់ការិយាល័យ Incheon រួមនឹងសម្ភារពាក់ព័ន្ធ។ វត្ថុដែលរឹបអូសបាននឹងត្រូវធ្វើការវិភាគដើម្បីបញ្ជាក់ថា តើមានករណីណាមួយនៃព័ត៌មានស៊ើបអង្កេតត្រូវបានលេចធ្លាយពីក្នុងការិយាល័យ Incheon ដល់ប្រព័ន្ធផ្សព្វផ្សាយជាក់លាក់ឬយ៉ាងណា។
ទោះបីជាយ៉ាងណាក៏ដោយ កន្លងមក ភ្នាក់ងារប៉ូលិសភាគខាងត្បូង Gyeonggi បានទទួលសំណើសុំការស៊ើបអង្កេតពីភ្នាក់ងារប៉ូលិស Incheon នៅថ្ងៃទី ១៥ ខែមករា ដើម្បីស៊ើបអង្កេតកាលៈទេសៈជុំវិញការលេចធ្លាយព័ត៌មានស៊ើបអង្កេត។ មុនពេលមរណភាពរបស់លោក Lee Sun Gyun បានឆ្លងកាត់ការសាកសួររបស់ប៉ូលិសសចំនួនបីដងចាប់តាំងពីខែតុលាឆ្នាំមុន លើការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន។ ក្រោយមក គាត់បានអះអាងថា គាត់ត្រូវបានអ្នកគ្រប់គ្រងគ្រឹះស្ថានកម្សាន្តមួយបញ្ឆោតឲ្យប្រើប្រាស់គ្រឿងញៀន។
យ៉ាងណាមិញ ដោយសារតែការសាកសួររបស់ប៉ូលិសយ៉ាងទូលំទូលាយពេកក្នុងសំណុំរឿងក្ដីគ្រឿងញៀនដ៏កក្រើក និងការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយមិនរើសមុខ(ព័ត៌មានមិនពិត) គាត់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងរថយន្តរបស់គាត់ កាលពីថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០២៤។ មរណភាពរបស់តារាសម្ដែងនិងជាតួសម្ដែងក្នុងរឿង Parasite បានបង្កឲ្យប្រព័ន្ធផ្សព្វផ្សាយបរទេស និងអ្នកគាំទ្ររួមទាំងមិត្តរួមអាជីពសិល្បៈកូរ៉េ មានការភ្ញាកផ្អើលជាខ្លាំង។
លើសពីនេះទៀតសោត មហាជននៅក្នុងប្រទេសកូរ៉េ រួមទាំងមនុស្សនៅក្នុងវិស័យកម្សាន្តកូរ៉េ ព្រមទាំងអតីតនាយករដ្ធមន្រ្តី Moon Jae-In បានទាមទារយ៉ាងដាច់អហង្ការ ឲ្យក្រុមប៉ូលិសស៊ើបអង្កេតលម្អិតពីការស្លាប់ Lee Sun Gyun និងស្វែងរកយុត្តិធម៌ដល់សពរបស់លោកថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រក្រុម BigBang ស្រងាកចិត្តខ្លាំង ក្រោយលេចមុខ Seungri មកកម្ពុជាស្ងាត់ៗ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


