ជីវិតកម្សាន្ដ
អ្នកគាំទ្រក្រុម BigBang ស្រងាកចិត្តខ្លាំង ក្រោយលេចមុខ Seungri មកកម្ពុជាស្ងាត់ៗ
កាលពីរាត្រីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ Seungri ដែលត្រូវទស្សនិកជនស្គាល់យ៉ាងច្បាស់ថា លោកជាសមាជិក BigBang ស្រាប់តែលេចមុខនៅក្នុងក្លឹបកម្សាន្តមួយក្នុងក្រុងភ្នំពេញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើនជាពិសេសក្នុងប្រទេសកម្ពុជាតែម្ដង។

តាមរយៈរូបភាពច្រើនសន្លឹកដែលបង្ហោះដោយតារាប្រុស-ស្រីក្នុងប្រទេសកម្ពុជា នៅក្នុងក្លឹបកម្សាន្តមួយកន្លែងក្នុងរាជធានី ខណៈម្នាក់ៗបង្ហាញទឹកមុខសប្បាយរីករាយនៅពេលបានជួបផ្ទាល់ជាមួយសមាជិកក្រុម BigBang រូបនេះ។ ក្នុងនោះគេសង្កេតឃើញថា រូបភាពរបស់ Seungri បានចែកចាយព្រោងព្រាតលើបណ្ដាញសង្គម មិនថាហ្វេសបុកឬ តីកតុកនោះទេ។
លើសពីនេះថែមទៀត យោងតាមប្រភពពីអ្នកចូលរួមក្នុងព្រឹត្តិការណ៍បានបញ្ចាក់ឲ្យដឹងថា វត្តមានលើកទីមួយរបស់ Seungri មកកម្ពុជា គឺជាលក្ខណៈបែបឯកជន ហើយស្ថិតនៅក្រោមជំនួញថ្មីផ្ទាល់ខ្លួនរបស់គាត់ និងក្នុងនាមជាភ្ញៀវទេសចរណ៍តែប៉ុណ្ណោះ។ ដូច្នេះពួកគេសុំឲ្យអ្នកគាំទ្រយល់ពីបញ្ហាមួយនេះ បើពិតជាអ្នកគាំទ្រក្រុម BigBang ពិតតមែន។
អ្វីដែលកាន់តែចាប់អារម្មណ៍ ហើយមិនពេញចិត្តពីហ្វេនក្នុងប្រទេសកម្ពុជាខ្លាំងបំផុតនោះគឺ Seungri ធ្លាប់មានប្រវត្តិខ្មៅងងឹត ទាក់ទងរឿងក្តី Burning Sun ជារឿងក្តីធំនិងល្បីបំផុតនៅកូរ៉េខាងត្បូង។ ជាពិសេស មានមនុស្សស្រីជាច្រេីនក្លាយជាជនរងគ្រោះដែលត្រូវបានគេរំលោភបំពាន និងនៅតែចងចាំអំពើមិនគម្បីដែលតារា kpop រូបនេះធ្លាប់ប្រព្រឹត្តកន្លងមក។ អ្វីកាន់តែឈឺចាប់ខ្លាំង ក្រោយដោះលែងពីពន្ធនាគារនៅថ្ងៃ សៅរ៍ ទី ១១ ខែកុម្ភៈ ដែលកាលណោះបានធ្វើឲ្យទស្សនិកជនទូទាំងពិភពលោកមានភ្ញាក់ផ្អើលនិងខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលតារាប្រុសរូបនេះបន្តជីវិតយ៉ាងសប្បាយរីករាយ ដោយមិនមានវិប្បដិសារីសោកស្តាយចំពោះកំហុសរបស់ខ្លួនសូម្បីតែបន្តិចណាឡើយ។
ទោះយ៉ាងណាក៏ដោយ ក៏ហ្វេនៗមួយចំនួនបង្ហាញការគាំទ្រ និងសប្បាយរីករាយយ៉ាងខ្លាំង នូវវត្តមានតារា K pop រូបនេះមកកម្ពុជា។ មហាជនមួយចំនួនបានសម្ដែងការពេញចិត្តនិងបញ្ចេញមតិថា បើគាត់មកខ្មែរហើយ ចាំបាច់អីលើករឿងពីមុនគាត់មកបង្ហោះធ្វើអី? មនុស្សទទួលកំហុសហើយ ចាំបាច់អីចាប់កំហុសគាត់ទៀត? បើអ្នកជាហ្វេនគាំទ្រក្រុម Bigbang មែន ប្រាកដជាស្គាល់ស និងខ្មៅច្បាស់ហើយ។

សូមរម្លឹកដែរថា កាលពីខែមករា ឆ្នាំ ២០២០ Seungri ត្រូវបានតុលាការចោទប្រកាន់ចំនួន៩ករណី រួមទាំងអំពើពេស្យាចារ, ការចែកចាយរូបភាពអាសអាភាស, ការកេងបន្លំ និងការលេងល្បែងខុសច្បាប់ជាអន្តរជាតិ ហើយត្រូវបានសម្រេចជាប់ពន្ធនាគារ ៣ឆ្នាំ។ បន្ទាប់មកលោកបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ហើយតុលាការយោធាជាន់ខ្ពស់ក៏សម្រាលទោសមកនៅត្រឹម រយៈពេល ១ ឆ្នាំ ៦ ខែ។ ប៉ុន្តែប្រជាជនកូរ៉េខាងត្បូងជាច្រើនបានចេញមុខប្រតិកម្មភ្លាមៗ ដោយមើលឃើញថា ការដាក់ទណ្ឌកម្មដែលលោកទទួលបានគឺស្រាលពេក មិនសមនឹងកំហុសដែលខ្លួនប្រព្រឹត្តឡើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នករចនាឈុតឲ្យក្រុម EVERGLOW រងការចោទប្រកាន់ពីយីហោហ្វេសិនចិនថា លួចចម្លងម៉ូដ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


