ជីវិតកម្សាន្ដ
ក្រោយមិនបន្តកុងត្រាទោលជាមួយ YG សមាជិក BLACKPINK ម្នាក់ៗ សុទ្ធតែទទួលនូវឱកាសមាស
បន្ទាប់ពីសមាជិកក្រុម BLACKPINK ទាំងបួនរូបសម្រេចមិនបន្តកុងត្រាទោលជាមួយផលិតកម្មយក្ស YG ក្នុងនោះគេសង្កេតឃើញថា ម្នាក់ៗហាក់ទទួលបាននូវឱកាសមាស បណ្ដាក្រុមហ៊ុនធំៗសុទ្ធតែក្រៅស្រុក។ បើទោះបីជាសមាជិកខ្លះបានបើកក្រុមហ៊ុនផ្ទាល់ខ្លួនក៏ពិតមែន ប៉ុន្តែនេះរាប់ថាពួកគេអាចឈោងចាប់នៅពេលវេលាដ៏កម្រនិងជាពេលវេលាដែលបង្ហាញសមត្ថភាពរៀងៗខ្លួនក្នុងវិស័យ K Pop។
១ Lisa

យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេសដោយកាសែត South China Morning Post បានរាយការណ៍ថា ក្រៅពីធ្វើជាទូតសម្រាប់ម៉ាកយីហោប្រណីតលំដាប់ពិភពលោកដូចជា Bulgari, Celine និង Mac ហាក់ដូចជាមានពាក្យចចាមអារ៉ាមមួយថា Lisa ក៏នឹងចូលក្នុងវិស័យសម្ដែងភាពយន្តក្នុងឆ្នាំនេះដែរ។ ប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោកកំពុងប៉ាន់ស្មានថា នាងនឹងចូលរួមសម្តែងក្នុងរឿង The Walking Dead នៅរដូវកាលក្រោយៗជាក់ជាមិនខានឡើយ។
ពាក្យចចាមអារ៉ាមនេះគឺមកពី Lisa ត្រូវបានគេមើលឃើញថា នាងកំពុងធ្វើដំណើររវាងទីក្រុងសេអ៊ូលនិងប៉ារីស ដែលជាកន្លែងថតរឿងភាគ ហើយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ នាងត្រូវបានគេប្រទះឃើញនៅក្នុងការប្រកួត Champions League ជាមួយនឹងតារាសម្តែង Norman Reedusនិងបានចាប់ផ្តើមតាមដាន Lisa លើ IG ថែមទៀតផង។
២ Jennie Kim

ដំណឹងមួយទៀតដែលធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ត គឺនៅពេលដែល Jennie Kim បានធ្វើសេចក្តីប្រកាសតាមរយៈ Instagram ផ្ទាល់ខ្លួនរបស់នាង កាលពីចុងខែធ្នូ ឆ្នាំ ២០២៣។ Jennie បានបង្ហើបថា នាងបានចាប់ផ្តើមផលិតបទចម្រៀងថ្មី Odd Atelier (OA) ដែលនឹងគ្រប់គ្រងរាល់គម្រោងទោលរបស់នាងផ្ទាល់តែម្ដង។
ក្នុងនោះថែំទៀត Jennie ក៏មានការងារសម្តែងក្នុងរឿងភាគ The Idol នៅលើ HBO ជាមួយតារាល្បីៗដូចជា Lily-Rose Depp ហើយនាងក៏ជាតួសំខាន់នៃកម្មវិធី Apartment 404 នៅលើ TVN ដែលគ្រោងនឹងចាក់ផ្សាយនៅឆ្នាំ ២០២០ នៅថ្ងៃទី ២៣ ខែកុម្ភៈនេះផងដែរ។
៣ Rose (Park Chaeyoung)

បច្ចុប្បន្ននេះ Rosé ជាទូតសុឆន្ទៈសម្រាប់ផលិតផលថែរក្សាស្បែកSulwhasoo និងកាបូបធ្វើដំណើរ Rimowa រួមទាំងម៉ាកយីហោដ៏ប្រណីតដូចជា Saint Laurent និង Tiffany & Co. ហើយនៅឆ្នាំនេះ ទស្សនិកជនប្រាកដជានឹងឃើញស្នាដៃទោលរបស់នាងបន្ថែមទៀតមិនខាន។
៤ Kim Jisoo

Jisoo ដែលជាបងស្រីច្បងមានអាយុច្រើនជាងគេក្នុងក្រុម បច្ចុប្បន្ននេះ Jisoo គឺជា Brand Ambassador របស់ Dior, Cartier ហើយថ្មីៗនេះ បានក្លាយជា Brand Ambassador របស់ ALO YOGA ដែលអាចនិយាយបានថា ការងាររបស់នាង មិនដែលឈប់ឈរឡ់ើយសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក។
នាពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Jisoo កំពុងបើក Blisoo ក្រោមក្រុមហ៊ុនរបស់បងប្រុស Kim Jong Hoon ដើម្បីគ្រប់គ្រងអាជីពទោលរបស់នាង។ ក្នុងពេលជាតារាសម្ដែង Jisoo បានដើរតួជាតួឯកក្នុងរឿងខ្មោចឆៅ Influenza រួមជាមួយនឹង Park Jung Min រឿងនេះត្រូវបានគេរំពឹងថានឹងមានសរុបចំនួន ៩ ភាគ និងបញ្ចប់ការថតនៅខែឧសភា ឆ្នាំ ២០២៤។
សូមរម្លឹកដែរថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ផលិតកម្ម YG Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដើម្បីបញ្ជាក់ថា សមាជិករបស់ BLACKPINK ទាំងអស់ នឹងមិនអនុវត្តការផ្សព្វផ្សាយផ្ទាល់ខ្លួន ឬសកម្មភាពទោលរបស់ពួកគេ ក្រោមស្លាកសញ្ញានោះទៀតទេ។
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖BLACKPINK លែងបន្តសកម្មភាពផ្ទាល់ខ្លួន នៅក្រោមផលិតកម្ម YG ហើយ ចាប់ពីឆ្នាំ២០២៤

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់