ជីវិតកម្សាន្ដ
Bella ត្រូវជនមិនស្គាល់មុខបង្កើត Facebook ក្លែងក្លាយបន្លំសុំលុយពីហ្វេន
តារាសម្ដែងស្រីដ៏ប៉ិនប្រសប់ Bella Ranee Campen ត្រូវជនមិនស្គាល់មុខបានយកឈ្មោះរបស់នាងទៅបង្កើតហ្វេសបុកក្លែងក្លាយ ដោយព្យាយាមបន្លំអត្តសញ្ញាណមួយឲ្យដូចជាទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាស្រីប្រចាំប៉ុស៍លេខ៣នេះថែមទៀតផង។

យោងតាមប្រភពពីកាសែត Sanook ក្នុងប្រទេសថៃបានចុះផ្សាយពីទំព័រហ្វេសបុកមួយដែលមានឈ្មោះថា BellaCampen វាដូចបេះដាក់ទៅនឹងទំព័រហ្វេសបុកតារាស្រី Bella គ្មានខុស ដល់ថ្នាក់អ្នកគាំទ្រជាច្រើនគិតស្មានថាជាផេកផ្ទាល់ខ្លួនរបស់តួឯកស្រីក្នុងរឿង “បុព្វេសន្និវាស” ។

ទោះបីជាយ៉ាងណាក៏ដោយ ទាក់ទងនឹងបញ្ហានេះតារាសម្ដែងកូនកាត់ពីរសាសន៍ Bella បានចេញមុខបើកចំហដោយធ្វើការបញ្ចាក់ប្រាប់ទៅកាន់អ្នកគាំទ្ររបស់នាង កុំឲ្យមានការយល់ច្រឡំថាទំព័រនោះគឺជានាង។ ក្នុងនោះតារាសម្ដែងរូបនេះបានបញ្ចាក់ច្បាស់ៗថា “Belle ឃើញបែបនេះហើយក៏ព្រួយបារម្ភបន្តិចដែរ! ឥឡូវនេះមានឧក្រិដ្ឋជនជាច្រើនចូលមកបន្លំថាជា Belle អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងប្រើប្រាស់សុភវិនិច្ឆ័យឲ្យបានច្រើន អ្វីៗដែលហាក់បីដូចជាមិនអាចទៅរួច ឬបំផ្លើស ខ្ញុំចង់ឲ្យគ្រប់គ្នាសន្មត់ថា វាក្លែងក្លាយ និងរួមទាំងការប្រើមុខ ឬឈ្មោះរបស់ Bale ដើម្បីក្លែងបន្លំ នោះគឺ Bale ច្បាស់ជាមិនដែលធ្វើអ្វីបែបនេះទេ។ យ៉ាងណាក៏ដោយ ខ្ញុំចង់ឲ្យគ្រប់គ្នាប្រុងប្រយ័ត្នឲ្យខ្លាំង Bale មិនប្រើឈ្មោះខ្លួនដើម្បីសុំលុយ ឬទ្រព្យសម្បត្តិពីហ្វេនឬមហាជនឡើយ”។
លើសពីនេះទៀតសោត តួស្រីកំពុងទទួលបានភាពល្បីល្បាញប្រចាំប្រទេសថៃរូបនេះបានបញ្ចាក់បន្ថែមទៀតថា ឥឡូវនេះ ជាក់ស្តែង វាមិនមែនគ្រាន់តែជាបញ្ហាមានហ្វេសប៊ុកក្លែងក្លាយតែមួយមុខនោះទេ មនុស្សមិនស្គាល់នោះបានឆាតសួរសុខទុក្ខអ្នកគាំទ្រសុំលុយ រួមទាំងអ្នកស្គាល់នាងផងដែរ។ នោះបញ្ចាក់ថា គេគឺមានចេតនាធ្វើឲ្យមានការយល់ច្រឡំថាជា នាង។ ពេលនេះ Bella បានឲ្យអ្នកគ្រប់គ្រង Ploy ទាក់ទងទៅអ្នកបង្កើតទំព័រនោះឡើងមក ដើម្បីបញ្ឈប់អ្វីដែលកំពុងធ្វើ។ ប៉ុន្តែឥឡូវនេះម្ចាស់ហ្វេសបុកនោះមិនព្រមឈប់ឡើយ ដូច្នេះទើប Bella សម្រេចទុកឲ្យច្បាប់ជាអ្នកដោះស្រាយ។ ក្នុងនោះនាងថែមទាំងបញ្ចាក់ទៀតថា មិនដោះស្រាយបញ្ហានេះដោយហិង្សាទេ។ ប៉ុន្តែ នឹងដោយសន្តិវិធីទាំងសងខាង។
យ៉ាងណាមិញ មិនមែនជារឿងចម្លែកនោះទេ ដែលមានជនអនាមិកបង្កើតទំព័រហ្វេបុកក្លែងក្លាយបន្លំខ្លួនជាបុគ្គលល្បីល្បាញប្រចាំប្រទេសថៃ។ កន្លងសូម្បីតែ Aum Patcharapa និងអ្នកម្ដាយកូនបី Chompoo araya ក៏ធ្លាប់ទទួលរងនូវបញ្ហាមួយនេះ ដោយអ្នកទាំងពីរទើបតែដោះស្រាយតាមច្បាប់រួចរាល់នោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ៥រូប ជាប់ចំណាត់ថ្នាក់កំពូលទាំង១០០ក្នុងឧស្សាហកម្មម៉ូដពិភពលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


